ផ្ទះមួយ​កន្លែង​នៅ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​មួយ​ដង្ហើមចង្រិត​

ភ្នំពេញ: អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​១​ខ្នង ដែលមាន​ទំហំ ៤​ម៉ែត្រ គុណ ៨​ម៉ែត្រ មួយដង្ហើមចង្រិត​ក៏​រលត់ទៅវិញ ដោយមាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​​និង​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ទាន់ពេល​។​

ផ្ទះមួយ​កន្លែង​នៅ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​មួយ​ដង្ហើមចង្រិត​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែធ្នូឆ្នាំ​២០១៥​នៅ​ម្តុំ​ស្ថានីយ៍ទូរទស្សន៍​CTN នៅ​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ​។​

ផ្ទះមួយ​កន្លែង​នៅ​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​មួយ​ដង្ហើមចង្រិត​

 ខណៈ​អគ្គិភ័យ​កំពុង​ឆេះ​នោះ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យមកជួយ​អន្តរាគមន៍​ផងដែរ ប៉ុន្តែ​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​បានមកដល់​កន្លែងកើតហេតុ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​យក​បំពង់​បាញ់​ពន្លត់​អគ្គិភ័យបណ្តាល​ឲ្យ​រលត់​មុន​បាត់ទៅហើយ​។​មូលហេតុ​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ ឆាប​
ឆេះ​នេះ​បណ្តាលមកពី​ទុ​ស្ស​ខ្សែភ្លើង ឆ្នាំងបាយ​ដោត​អគ្គីសនី​៕R