សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ប្រណិត បំរុង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​

តាកែវ: ​ឈើប្រណិត ដែល​ដឹក​តាម​រថយន្ត​កូរ៉េ​មួយគ្រឿង ក្នុង​គោលបំណង់​យកទៅលក់​នៅ​ប្រទេស​វៀតណាម ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធ ខេត្តតាកែវ ធ្វើការ​ស្ទាក់​ចាប់បាន ខណៈដែល​ពួកគេ ដឹកជញ្ជូន​បំរុង យកទៅលក់​នៅ​ប្រទេស​វៀតណាម​។

​ហេតុការណ៍​ស្ទាក់ចាប់​ឈើ​នោះ បានកើត​ឡើង នៅវេលា​ម៉ោង ១៩ និង ៥០ នាទី យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០១៥ នៅ​ភូមិ​តុំ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា នៅក្នុង​ការចុះ​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ប្រណិត​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក ផាន់ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តតាកែវ​។ ក្រៅពី​បានធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់ ដែល​ម្នាក់ ជា​អ្នកបើកបរ និង​ម្នាក់ទៀត ជា​អ្នករួមដំណើរ​ជាមួយ បញ្ជូន​មកកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ ខេត្តតាកែវ ដើម្បី​សួរនាំ និង​កសាង​កំណត់ហេតុ បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ផងដែរ​៕