សមត្ថកិច្ច ក្រុង​ដូន​កែវ ឃាត់ខ្លួន​មនុស្ស​ដើរ ឆបោក​ចំនួន ១៣ នាក់​

បន្ទាយមានជ័យ: កំលាំង​សមត្ថកិច្ច​របស់​អធិការ​ក្រុង​ដូន​កែវ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៣ នាក់ កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​តា​នូ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ បន្ទាប់ពី​សមត្ថកិច្ច បានទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ដែល​បាន​ប្ដឹង​មនុស្ស ១៣ នាក់​នេះ​ថា បាន​ដើរ​បោកប្រាស់​លុយកាក់​ប្រជាជន តាមរយៈ​លក់​ផលិតផល និង​ការចាប់​រង្វាន់​។​
 
​លោក​វរៈសេនីយ៍ត្រី ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ បានអោយដឹងថា ជនសង្ស័យ​ទាំង ១៣​នាក់ រួម​និង​វត្ថុតាង​មួយចំនួន រួមមាន រថយន្ត​មួយគ្រឿង និង​សម្ភារៈ​ទឹកអប់ និង​ទូរស័ព្ទដៃ​ជាច្រើន​គ្រឿង ត្រូវបាន​សមត្ថកិច្ចរ​ប​ស់លោក ធ្វើការ​ឃាត់ខ្លួន​តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា ខេត្តតាកែវ ច្រឹង ខ្មៅ  បន្ទាប់ពី​មាន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត បាន​ពាក្យបណ្ដឹង​ជនសង្ស័យ​ខាងលើ​ថា បាន​ដើរ​ឆបោក​ប្រាក់​របស់​ពួកគាត់​។​
 
​លោក​អធិការ​ក្រុង​ដូន​កែវ ឆាយ សាវុធ បាន​មានប្រសាសន៍​បន្តថា បើតាម​ពាក្យបណ្ដឹង​ប្រជាពលរដ្ឋ ជនសង្ស័យ​ទាំង ១៣​នាក់ បាន​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ តាមរយៈ​ការដើរ​លក់​ផលិតផល​ទឹកអប់ ហើយ​អោយ​ប្រជាពលរដ្ឋ​ចាប់​រង្វាន់​។ រង្វាន់​ដែល​ត្រូវ គឺ​ទទួលបាន​ទូរទស្សន៍​មួយគ្រឿង លុយ ១​លាន​រៀល និង​ទូរស័ព្ទ​មួយគ្រឿង​។

​ក៏ប៉ុន្តែ​នៅពេលដែល​ប្រជាពលរដ្ឋ​ចាប់​ត្រូវ​រង្វាន់​ហើយ គឺ​ជន​ឆបោក បាន​តម្រូវអោយ​ប្រជាពលរដ្ឋ​បង់លុយ​អោយ​ពួកគេ ២៥​ម៉ឺន​រៀល ជាមុន ហើយ​បើ​ប្រជាពលរដ្ឋ មិន​បង់លុយ​អោយ ពួកគេ​ធ្វើការ​គំរាមថា នឹង​ប្តឹង​ប៉ូលិស ចាប់​យកទៅ​ដាក់គុក ជាដើម​។​

​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក្រុង​ដូន​កែវ កំពុងតែធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ ទៅតាម​ច្បាប់​៕

សមត្ថកិច្ច ក្រុង​ដូន​កែវ ឃាត់ខ្លួន​មនុស្ស​ដើរ ឆបោក​ចំនួន ១៣ នាក់​

សមត្ថកិច្ច ក្រុង​ដូន​កែវ ឃាត់ខ្លួន​មនុស្ស​ដើរ ឆបោក​ចំនួន ១៣ នាក់​

សមត្ថកិច្ច ក្រុង​ដូន​កែវ ឃាត់ខ្លួន​មនុស្ស​ដើរ ឆបោក​ចំនួន ១៣ នាក់​