អ្នករត់ម៉ូតូឌុប​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្វែងរក​ដឹក​ម៉ូយ​ត្រូវ​ឡាន​កុង​តៃ​នឺ​បោះពួយ​មក​បុកពីក្រោយ​ហើយកិនបាក់ចង្កេះ​​ស្លាប់ទាំងបិទភ្នែកមិនជិត​យ៉ាង​សង្វេគ​

​ខេត្ត​ព្រះសីហនុ​៖ បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវបាន​រថយន្ត​ត្រូវបាន​រថយន្ត​កុង​តៃ​នឺ បុក​ពីក្រោយ​ហើយ​កិន​ចំ​ចង្កេះ​ស្លាប់​ទាំងបិទភ្នែកមិនជិត​នៅនឹងកន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១៣ និង​១០​នាទី រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​មិត្តភាព នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​តេ​លា ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ។​

លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​ង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេល​វេលា និង​កន្លែងកើតហេតុ​ខាងលើ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្កដោយ​រថយន្ត​ដឹកទំនិញ​០១​គ្រឿង ម៉ាក FREIGHT LINEF ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1400 បាន​បើក​បុក ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ក្រ​-​ព្រះសីហនុ​1B-1957​ចំ​ពី​ខាងក្រោយ​ពេញទំហឹង​។ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ ម្នាក់​មនុស្ស ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ជនរងគ្រោះ​មានឈ្មោះ ង៉ែត ម៉ក់ អាយុ ៤៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រែក​ទល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ចំណែក​តៃកុង​រថយន្ត​បង្ក​ក្រោយពី​បង្កហេតុ​បាន រត់គេចខ្លួន​បាត់​។ រថយន្ត និង​ម៉ូតូ ត្រូវបាន​ប៉ូលីស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្ត​ព្រះសីហនុ​។ រីឯ​សាកសព​បាន​ប្រគល់អោយ​គ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សមុទ្រ​ខៀវ ​

KA-17-12-2015-08 KA-17-12-2015-09 KA-17-12-2015-10 KA-17-12-2015-11 KA-17-12-2015-12 KA-17-12-2015-13 KA-17-12-2015-14 KA-17-12-2015-16