ញាក់សាច់! ស្បែកឆ្កែរាប់រយក្បាល ត្រូវគេប្រទះឃើញ ហាលក្រោមស្ពាន

ចិន៖ ប្រជាជនមានការ ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេប្រទះឃើញ ស្បែកសត្វឆ្កែជាច្រើន ត្រូវបានគេហាលសម្ងួត នៅក្រោមស្ពានថ្មមួយកន្លែង។

ញាក់សាច់! ស្បែកឆ្កែរាប់រយក្បាល ត្រូវគេប្រទះឃើញ ហាលក្រោមស្ពាន

ប្រជាជនដែលរស់នៅតំបន់ Hefei ស្រុក Feixi  ខេត្ត Anhui បានមានការភិតភ័យ ដោយសារទីកន្លែង ក្រោមស្ពានមួយកន្លែង ដែលពួកគាត់ធ្លាប់ធ្វើដំណើរកាត់ និងរត់កីឡា ស្រាប់តែប្រែក្លាយជាមាន ស្បែកសត្វឆ្កែរាប់រយក្បាល ត្រូវគេយកមកហាលសម្ងួត នៅទីនោះទៅវិញ។

អ្នកស្រុកម្នាក់បាននិយាយថា៖ "បើស្បែកឆ្កែមួយក្បាល ឬពីរក្បាលមិនសូវអីទេ ប៉ុន្តែនេះគឺច្រើនក្បាលណាស់! ពេញក្រោមស្ពានតែម្តង! ជាពិសេសវាមិនល្អនោះទេ នៅពេលដែលក្មេងៗបានឃើញវា ពួកគេភ័យរហូតដល់យំ"។

បន្ទាប់ពីបញ្ហានេះ បានផ្អើលដល់អ្នកសារព័ត៌មាន អាជ្ញាធរក្នុងតំបន់ បានបើកការសុើបអង្កេត។ ប៉ូលិសបានធ្វើការសន្និដ្ឋានថា ស្បែកសត្វឆ្កែទាំងនេះ ត្រូវបាននរណាម្នាក់យកមកហាលសម្ងួត ដើម្បីយកទៅផលិតអ្វីមួយ ហើយដោយសារតែស្បែកវាមានសភាពសើម ដូច្នេះពួកគេត្រូវការពេលវេលាហាលយូរ ដើម្បីឲ្យឈាមរបស់សត្វឆ្កែទាំងនោះហូរចូលទៅក្នុងទឹកអស់ ហើយវាក៏ជាផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំងដែរ។ 

ថ្វីត្បិតបច្ចុប្បន្ននេះ ប្រជាជនចិនភាគច្រើន បានផ្លាស់ប្តូរគំនិត ពីការចាត់ទុកសត្វឆ្កែ ជាសាច់សម្រាប់សុីសាច់ មកជាសត្វចិញ្ចឹមជិតស្និទ្ធក៏ដោយ ក៏នៅតែមានអ្នកខ្លះ ចូលចិត្តបរិភោគសាច់ឆ្កែដដែល៕

ញាក់សាច់! ស្បែកឆ្កែរាប់រយក្បាល ត្រូវគេប្រទះឃើញ ហាលក្រោមស្ពាន
ញាក់សាច់! ស្បែកឆ្កែរាប់រយក្បាល ត្រូវគេប្រទះឃើញ ហាលក្រោមស្ពាន
ញាក់សាច់! ស្បែកឆ្កែរាប់រយក្បាល ត្រូវគេប្រទះឃើញ ហាលក្រោមស្ពាន
ញាក់សាច់! ស្បែកឆ្កែរាប់រយក្បាល ត្រូវគេប្រទះឃើញ ហាលក្រោមស្ពាន

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត