GMAC ស្នើ​រាជរដ្ឋាភិបាល​ចាត់វិធានការ​បន្ទាន់​ចំពោះ​ក្រុម​បាតុកម្មហិង្សា​នៅ​ក្រុង​បាវិត​

​រាជធានី​ភ្នំពេញ​៖​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​បានចេញ​លិខិត​ចំហ​មួយ​ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​ស្ថានភាព កុបកម្ម​ដែល​បង្កឡើង​ដោយ​ក្រុម​កុបករ​នៅក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ដែល​ផ្តើមចេញ ពី​រោងចក្រ Kingmaker (Cambodia) Footwear CO.,LTD តាំងពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ និង​បាន​កំពុង​បន្ត ក្នុង​គោលដៅ​ដើម្បី ទាមទា​ការដំឡើង​ប្រាក់​ឈ្នួល​លើសពី​ការកំណត់​របស់ គណៈកម្មការ​ប្រឹក្សា​ការងារ​កន្លង​ទៅនោះ និង​បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ទ្រ​ព​សម្បត្តិ​របស់​រោងចក្រ សហគ្រាស​នៅក្នុង​តំបន់​នោះ ព្រមទាំង​បង្ក​គ្រោះថ្នាក់ ដល់​និយោជក កម្មករ និង​និយោជិត​ដែល​មិនមែន ជា​កុបករ​ទៀតផង​៕ សូម​អាន​លិខិត​លម្អិត​ដូចខាងក្រោម​៖

GMAC ស្នើ​រាជរដ្ឋាភិបាល​ចាត់វិធានការ​បន្ទាន់​ចំពោះ​ក្រុម​បាតុកម្មហិង្សា​នៅ​ក្រុង​បាវិត​