ទាហាន​ឈុតខ្មៅ​ថៃ​លួច​កាត់​សោ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ​

​ខេត្តព្រះវិហារ​៖​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កម្លាំង​ទាហាន​ឈុតខ្មៅ​, នគរបាល និង​ជន​ស៊ីវិល​របស់​ថៃ​ប្រមាណ​១៩​នាក់ បាន​ចូលមក​ថត និង​កាត់​សោ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ ហើយ​គេច​ចូលទៅ​ទឹកដី​ថៃ​បាត់ ។​

​សេចក្តីរាយការណ៍​ដដែល​បន្តថា ក្រោយពី​មាន​ហេតុការណ៍​នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​កងពលធំ អន្តរាគមន៍​លេខ​៣ លោក​ឧត្ដមសេនីយ៍​ស្រី ឌឹ​ក បានដាក់​បទបញ្ជា​ឱ្យ​ទាហាន​នៅតាម​ព្រំដែន ជាពិសេស​នៅ​ប្រាសាទព្រះវិហារ បាញ់ប្រហារ ទាហាន​ថៃ ឬ​កង​ឈុតខ្មៅ ព្រមទាំង​ប៉ូលិស​ថៃ ទាំងឡាយណា ដែល​ហ៊ាន​ចូលមក​កាត់​ច្រ​វ៉ា​ក់​ខ្លោងទ្វារ​ព្រំដែន​ប្រាសាទព្រះវិហារ ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃ​ណាមួយ​៕

ទាហាន​ឈុតខ្មៅ​ថៃ​លួច​កាត់​សោ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ​
ទាហាន​ឈុតខ្មៅ​ថៃ​លួច​កាត់​សោ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ​