Theme ចេញ​ថ្មី​មួយ​ទៀត​ហើយ មាន​អី ស្អាត​តើ!

សម្រាប់មិត្តអ្នកអាន ដែល​គិត​ចង់​ស្វែង​រ​ក Theme ឬ​កំពុង​ប្រើ​ប្រាស់ Theme នោះ ល្មម​ដល់​ពេល​ត្រូវ​ផ្លាស់​ប្តូរ​ទៀត​ហើយ។ យើង​នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នា ពី Theme ថ្មីមួយ ដែល​ខុស​ពី Theme មុនៗ ដែលយើងធ្លាប់បានណែនាំ នាពេលកន្លងមក។

Theme ចេញ​ថ្មី​មួយ​ទៀត​ហើយ មាន​អី ស្អាត​តើ!

Theme លើកនេះ មានឈ្មោះ Aneri iOS9 មាន Icon រំលេចពណ៌ជម្រុះ មានភ្លឺៗ មានទាំងពណ៌ខៀវ, ក្រហម, បៃតង, ផ្កាឈូក និងពណ៌ខ្មៅ ហើយបើអ្នកបានដាក់ Wallpaper ពណ៌ផ្សេងៗទៀត មើល​ទៅ​កាន់​តែ​លេច។

ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖

  • ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
  • បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Aneri iOS9 ហើយធ្វើការដំឡើង
  • បន្ទាប់ពីធ្វើការដំឡើងរួចអ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយកពាក្យ Aneri iOS9 ។
  • បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើ​សិន​ជាអ្នកមិនទាន់ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើស​រើស​ឲ្យបានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននិងធ្វើការ Respring ដូចការ​ណែនាំ​ខាង​លើ។

Theme ចេញ​ថ្មី​មួយ​ទៀត​ហើយ មាន​អី ស្អាត​តើ!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ បើសិនជាអ្នកធ្វើខុស​ពី​ការបង្ហាញខាងលើ ឬជួបបញ្ហាជាយថាហេតុដែលកើតឡើងដោយការច្រលំរបស់អ្នក យើងមិន​ទទួល​ខុស​ត្រូវ​ជា​ដាច់​ខាត។

 Theme ចេញ​ថ្មី​មួយ​ទៀត​ហើយ មាន​អី ស្អាត​តើ!

បន្ទាប់ពីបន្ថែម Source ដែលយើងបានណែនាំនៅខាងលើនេះរួច អ្នកនឹងអាចដំឡើង Tweak ឬ Theme ផ្សេងៗបានដោយរីករាយ។ ជាពិសេស Theme ឬ Tweak ខ្លះដែលយើងណែនាំ អ្នកអាចដំឡើង​បាន​ភ្លាម បើសិនជាអ្នកធ្លាប់បានបន្ថែម Source នេះរួច។

  • ដោយ: Hong
  • 3:12 PM, 17 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ