អ្នកវិនិយោគ ជាច្រើន កំពុងចាប់អារម្មណ៍ លើអគារពាណិជ្ជកម្ម របស់ Camhomes

ភ្នំពេញ៖ មនុស្សជាច្រើន បាននាំគ្នាទៅចូលរួមកម្មវិធី តាំងបង្ហាញអគារពាណិជ្ជកម្ម របស់ Camhomes កាលពីសប្តាហ៍មុន ខណៈដែលព្រឹត្តិការណ៍នេះ នឹងបន្តរៀបចំទៀតនៅ ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ សំរាប់មហាជនទូទៅចូលរួម។

លោក គួច លេងឃាង អ្នកយុទ្ធសាស្ត្រផ្នែកទីផ្សារ និងទំនាក់ទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន Public Housing Development (Cambodia) Ltd បានមានប្រសាសន៍ថា «ខ្ញុំសូម អរគុណយ៉ាង ជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែលបានមានចំណាប់អារម្មណ៍មកលើអាគារ ពាណិជ្ជកម្មរបស់ យើងកាលពីសប្តាហ៍មុន ។ ក្រុមហ៊ុនយើងខ្ញុំនឹងរៀបចំឲ្យមានការកក់នូវ អាគារពាណិជ្ជកម្មនៅ ថ្ងៃសុក្រ នេះ បន្ថែមសំរាប់អតិថិជន និងអ្នកដែលមិនទាន់បានកក់កាលពី សប្តាហ៍មុនដោយសារមានអ្នកចូលរួម ច្រើនពេក។ »

នៅសប្តាហ៍នេះ ការតាំងបង្ហាញអាគារពាណិជ្ជកម្មរបស់ Camhomes និងចាប់ផ្តើមពីម៉ោង ១០ និង០០ នាទីព្រឹក ដល់ម៉ោង ៤ និង០០នាទីល្ងាច ថ្ងៃសុក្រ នៅឯអគារកាណាឌីយ៉ា ដែលនឹងមានការធ្វើបទ បង្ហាញនូវលក្ខណៈពិសេសៗ របស់អគារពាណិជ្ជកម្ម ហើយផ្តល់ឱកាសឲ្យអតិថិជន សួរសំណួររូម ជាមួយនឹងការកក់បន្ទប់ដែលនៅមានសល់ខ្លះៗ។

បើយោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិ នៅខេត្តព្រះសីហនុ កំពុងតែសហការជាមួយជើងហោះហើរពីកូរ៉េ ខាងត្បូង សិង្ហបុរី និង ចិន ក៏ដូចជាការហោះហើរទៅសៀមរៀបជារៀងរាល់ថ្ងៃ។  អ្វីទាំងនេះ បានជំរុញទំនាក់ ទំនងឲ្យកាន់តែខ្លាំងឡើង ជាមួយប្រទេសនៅតំបន់អាស៊ី ហើយទីក្រុងនៅ តំបន់ឆ្នេរសមុទ្របានទាក់ ទាញភ្ញៀវទេសចរណ៍ជាង ១លាននាក់ នៅអំឡុងពេល៨ខែដើមឆ្នាំនេះ។

លោកបានបន្ថែមថា « នេះគឺជាពេលដ៏ល្អប្រសើរបំផុត សំរាប់អ្នកវិនិយោគដែលចង់វិនិយោគនៅខេត្ត ព្រះសីហនុដែលជាតំបន់ដ៏មានសក្តានុពលមួយក្នុងប្រទេសកម្ពុជា។»

D’Seaview គឺជាគម្រោងអភិវឌ្ឍន៍ទី១ ដែលមានអគារពាណិជ្ជកម្មនិងលំនៅស្ថាន ហើយត្រូវបានសាង សង់នៅផ្ទៃដី 9,818 ម៉ែតការ៉េ។ អាគារពាណិជ្ជកម្មនេះត្រូវបានរចនា ឡើងឲ្យមាន៤ផ្នែកផ្សេងគ្នា ដែល សមស្របសំរាប់ស្ថាប័នហិរញ្ញវត្ថុ អគារការិយាល័យ ភោជនីយ អាហារ ស្កាយិ៍បា មណ្ឌលសុខភាព ក្លឹបហាត់ប្រាណ ហាងកែសម្ផស្ស Mini Mart កន្លែងក្មេងលេង និងបរិក្ខារផ្សេងៗទៀតជាច្រើនទៀត។

កម្មវិធីនេះនឹងបើកជាសាធារណៈដល់មហាជនទូទៅ។ ដូច្នេះ សូមអញ្ចើញអតិថិជនទាំងអស់ មកចូល រួមក្នុងកម្មវិធីនេះអោយបានច្រើនកុះករ៕