លោក ទៀ សុខាប្រធាន ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដឹកនាំសមាជិកយក អំណោយទៅជូន ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យនិងទីទ័លក្រ

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះ សីហនុ បានដឹកនាំសមាជិកសមាជិកា ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនដល់ ជនរងគ្រោះ ១ គ្រួសារ ដែលលោកតាមានអាយុ ៧០ ឆ្នាំ និងលោកយាយជាភរិយាងងឹតភ្នែក អាយុ ៦៣ ឆ្នាំរងគ្រោះដោយសារភ្លើង ឆេះផ្ទះទំហំ៥គុណនិង៧ម៉ែត្រ មទាំងសំភារះអស់គ្មាន សល់កាលពីយប់ ឈាន ចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

អំណោយចែកជូនលោកតាលោកយាយរួមមាន: ១. អង្ក ១០០គីឡូ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, អំបិល ២គីឡូ, ស្ករស ២គីឡូ, ប៊ីចេង ១គីឡូ, មី ២កេស, ត្រីខ ២០កំប៉ុង, ប្រេងឆា ២លីត្រ, និងថវិកា របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ៥ លានរៀលផងដែរ ។ ក្រុមការងារក៏បានបន្តដំណើរទៅជួបគ្រួសារលោកយាយដែលទទួលរងនូវខ្យល់រដូវបោកបក់បំផ្លាញផ្ទះ ក្នុងឃុំជាមួយគ្នាដោយបានឧបត្ថម្ភស័ង្កសីចំនួន ៥០ សន្លឹក និងថវិកាចំនួន ៥០ ម៉ឺនរៀល ដើម្បីជួសជុល ផ្ទះឡើងវិញផងដែរ ។ មុនពេលធ្វើដំណើរត្រលប់មកវិញក្រុមការងារក៏បានសាកសួរសុខទុក្ខលោកពូ ដុះ ខន អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិកំពង់ ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ដែលកំពុងមានជំងឺទាចទឹក ធ្ងន់ធ្ងរដោយ បានឧបត្ថម្ភថវិកាដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ចំនួន ១០០ដុល្លារផងដែរ បន្ទាប់ពីលោកឧកញ៉ា ទៀ វិចិត្រ សប្បរសជនរស់នៅក្នុងខេត្តព្រះសីហនុ បានឧបត្ថម្ភស័ង្កសី ប្រក់ផ្ទះបានរស់នៅសមរម្យកន្លងមក ។

ថ្លែងក្នុងពិធីនោះដោយក្តីមនោសញ្ចេតនា អាណិតអាសូរជាពន់ ពេក ចំពោះជនរងគ្រោះនិងទីទ័លក្រទាំងអស់លោក ទៀ សុខា  បានពាំនាំសេចក្តីសាកសួរសុខទុក្ខ និងក្រៀមក្រំជាទីបំផុត ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន កិត្តិយស ចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក ជាប្រធាន ចលនាយុវជនកម្ពុជា ក្រុម១៥៧ ព្រមទាំងក្នុងនាម លោកផ្ទាល់ ជាប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានថា លោក យាយ លោកតា ទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ព្រមទាំងសំភារះទាំងអស់ផងនោះ ក៏បានបញ្ជូន ក្រុមការងារយកអំណោយ ជាសំភារះ ព្រមទាំងថវិកាមួយចំនួនផងមកផ្តល់ជូន សំរាប់ជួយសំរាលនូវទុក្ខ លំបាករបស់លោកយាយ លោកតា បានមួយកំរិតផងដែរ ។ ក្នុងឱកាសនោះលោក ទៀ សុខា ក៏បាន ណែនាំបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះថា ត្រូវចេះប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ ដែលបណ្តាលមកពីទុស្សេខ្សែរភ្លើងឬភ្លើងផ្ទះបាយជាដើម ។

ក្នុងពិធីនោះផងដែរលោកយាយ លោកតា ពុកម៉ែ បងប្អូន ដែលបានទទួលអំណោយក៏បានថ្លែងអំណរគុណ ទាំងអួលដើមករ និងទឹកភ្នែក រលីង រលោងថា នាជីវិតចុងក្រោយរបស់ពួកគាត់នេះមានសល់តែទីជំរកបន្តិចបន្ទួចនេះប៉ុណ្ណោះ ក៏ប៉ុន្តែព្រះ អគ្គីមិនប្រណីក៏បានឆេះបំផ្លាញអស់គ្មានសល់ ធ្វើអោយពួកគាត់គ្មានសង្ឃឹមអ្វីទៀត ឡើយតទៅថ្ងៃអនាគត ប៉ុន្តែនៅថ្ងៃ នេះមានក្រុមការងារចលនាយុវជនកម្ពុជា ក្រុម១៥៧ បានមើលឃើញពីទុក្ខលំបាក របស់ពួក គាត់ ហើយបានយកអំណោយ និងថវិការមកជួយឧបត្ថម្ភធ្វើអោយពួកគាត់ មានកំលាំង ចិត្តសប្បាយ រីករាយឡើងវិញផងដែរ ។

ក្នុងទឹកចិត្តនិងមនោសញ្ចេតនាសប្បាយរីករាយនេះលោកយាយ លោកតា ពុកម៉ែ បងប្អូន បានលើកដៃបួងសួង ដល់ទេវតាសូមជួយថែរក្សាដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត លោក ម៉ឹង ពន្លក លោក ទៀ សុខា និងក្រុមគ្រួសារទាំងអស់ ព្រមទាំងសមាជិកសមាជិកាសូមទទួល បានសុខភាពល្អ និងសំរេចបានជ័យ ជំនះគ្រប់ភារកិច្ចផងដែរ ៕