ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ជាប់ចោទពីបទ ប្លន់ និងរំលោភសេពសន្ថវៈ នារីបម្រើខារ៉ាអូខេ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពប្លន់ និងរំលោភសេពសន្ថវៈ នារីបម្រើខារ៉ាអូខេ ត្រូវសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួននៅចំណុចមុខខារ៉ាអូខេ ហ្សង់អាលីហ្សេ ផ្លូវលេខ២៩៤ កែងផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ២និង០០នាទី  បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចៀន ថារុំ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ដែលធ្វើសកម្មភាពប្លន់ និងរំលោភសេពសន្ថវៈ នារីបម្រើខារ៉ាអូខេ ឈ្មោះ ស៊ុន សេរីសោភា ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅផ្ទះជួល លេខ ១៧៥ E3E ផ្លូវលេខ២១៧ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង២៣និង៣០នាទី នៅចំណុចផ្លូវលីយ៉ុងផាត់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ វេលាប្រហែលម៉ោង២៣ ជនសង្ស័យបានជិះម៉ូតូ ដឹកជនរងគ្រោះ ចេញពីខារ៉ាអូខេ អាខូស្ទីក ជិតសាលាអារីយ៉ង់ នៅម្តុំផ្លូវលីយ៉ុងផាត់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ហើយក៏បានដកកាំភ្លើងគំរាម ឲ្យនារីរងគ្រោះ ដោះខ្សែកផ្លាទីនទម្ងន់៧ហ៊ុននិងបន្តោង, ចិញ្ចៀនផ្លាទីនទម្ងន់៦,៧ហ៊ុន, ទូរស័ព្ទដៃម៉ាកអាហ្វូន៦ ពណ៌មាស១គ្រឿង, នាឡិកាម៉ាកអាយហ្វូន ពណ៌ទង់ដែង១គ្រឿង, ប្រាក់១៣៥ដុល្លារ និងបានរំលោភជនរងគ្រោះ រួចហើយជនសង្ស័យក៏ជិះម៉ូតូ គេចខ្លួនបាត់ទៅ។ លុះដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង២និង០០នាទី ទើបកម្លាំងសមត្ថកិច្ច របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបានតែម្តង។  

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដកហូតបាន កាំភ្លើង១ដើម ម៉ាក k59 ពណ៌ស មាន៤គ្រាប់ បង់១ លេខ ៥៧៦៨៤ , ម៉ូតូ១គ្រឿង ម៉ាក RC ពណ៌សលាយទឹកក្រូច ស៊េរី២០១៥ ពាក់ស្លាកលេខ 1FD 7771 , ទូរស័ព្ទដៃ ម៉ាកណូគា ពណ៌ក្រហម១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ជាប់ចោទពីបទ ប្លន់ និងរំលោភសេពសន្ថវៈ នារីបម្រើខារ៉ាអូខេ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ជាប់ចោទពីបទ ប្លន់ និងរំលោភសេពសន្ថវៈ នារីបម្រើខារ៉ាអូខេ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ជាប់ចោទពីបទ ប្លន់ និងរំលោភសេពសន្ថវៈ នារីបម្រើខារ៉ាអូខេ