ពីរនាក់រងរបួសធ្ងន់ បែកក្បាល បាក់ជើង និងកដៃ ដោយសារគ្រោះ ថ្នាក់ចរាចរ នៅផ្លូវជាតិលេខ១

កណ្តាល ៖ បុរសម្នាក់បាន រងរបួសបែកក្បាល ឯនារីម្នាក់ទៀត រងរបួសបាក់ជើង និងបាក់កដៃ បន្ទាប់ ជិះម៉ូតូ ជួបគ្រោះជា មួយនឹងរថយន្ត នៅម៉ោង១១៖៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ ត្រូវចំណុច ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ភូមិគគីរធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយ រថយន្ត និងម៉ូតូ ដែលជិះក្នុង ទិសដៅច្រាស់ទិសគ្នា រថយន្តបង្កម៉ាក កាមរី បាឡែន ពណ៌ទឹកមានស ពាក់ស្លាកលេខ ភ្នំពេញ 2AD-5986 បើកបរដោយឈ្មោះ ឡី ឌីណា ប្រុសអាយុ ៣០ឆ្នាំ មានទីលំ ផ្ទះលេខ45E0 នៅភូមិ១១ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ បានធ្វើដំណើរពី ភ្នំពេញឆ្ពោះទៅអ្នកលឿងលុះដល់ចំនុច ចន្លោះគីឡូម៉ែត្រ លេខ៥១-៥២ រថយន្តនេះ ក៏បានបុកម៉ូតូមួយគ្រឿងមាក សេ១២៥ ពាក់ស្លាកលេខ ស្វាយរៀង D-8970 សេរីឆ្នាំ២០១៤ បើកបរដោយឈ្មោះវ៉ា រត់ធី ប្រុស អាយុ២២ឆ្នាំ នៅភូមិបាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង(រងរបួសក្បាល)បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។

សាក្សីបានបន្តទៀតថា ក្នុងនោះនារីម្នាក់ទៀតឈ្មោះណៃ គីមស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក៏បានរងរបួសបាក់ជើងស្ដាំ និងបាក់ករដៃស្ដាំផងដែរ ហើយ ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញទាំងពីរនាក់ ម៉ូតូនេះធ្វើដំណើរពីអ្នកលឿងទៅ ភ្នំពេញទិសដៅ បញ្ច្រាស់ទិសគ្នា លុះដល់ចំខាងលើម៉ូតូបានបើកវ៉ារឺម៉កក្នុង ទិសដៅស្របហើយជ្រុលល្បឿនទៅលើ គន្លងផ្លូវរថយន្តទើបត្រូវរថយន្តបង្កបុកបណ្ដាលអោយរបួសអ្នកជិះម៉ូតូតែម្ដង។

មន្រ្តីនគរបាលបានធ្វើការសន្និដ្ឋានថា ចំពោះករណីខាងលើនេះបណ្ដាលមកពី អ្នកបើកម៉ូតូមិនបើកក្នុង កន្លងផ្លូវរបស់ម៉ូតូចំណែក រថយន្តខ្វះការប្រុង ប្រយ័ត្នមិនមើលស្ថានភាពខាងមុខ៕