និស្សិតខ្មែររៀន នៅអូស្ត្រាលី ត្រូវឃាត់ខ្លួន បន្ទាប់ពីជិះរថយន្ត បុកម៉ូតូស៊ីរ៉ែននគរបាល កំពុងបើកនាំ ក្បួនប្រតិភូអាស៊ាន

ភ្នំពេញ៖ យុវជនម្នាក់ដែល ជានិស្សិតខ្មែរ រៀននៅប្រទេសអូស្ត្រាលី ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន បន្ទាប់ពីបាន ជិះរថយន្ត រ៉េហ្វ័រ របស់ខ្លួន បុកត្រូវម៉ូតូស៊ីរ៉ែន របស់នគរបាល ដែលកំពុងបើកនាំក្បួន ប្រតិភូអាស៊ាន កាត់ផ្លូវនរោត្តម នៅម៉ោង៨៖៤០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ នៅក្នុងខណ្ឌដូនពេញ។

មន្រ្តីនគរបាល បានឲ្យដឹងថា ករណីរថយន្តបុកម៉ូតូនាំក្បួនរបស់ប្រតិភូអាស៊ាន នេះ កើតឡើងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ ស្ថិតនៅចំណុចផ្លូវលេខ១៨៤ កែងផ្លូវនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ មន្រ្តីនគរបាល បានបន្តទៀតថា ករណីនេះ បានបង្កឡើងដោយបុរសម្នាក់ជា និស្សិតខ្មែរ ដែលរៀននៅប្រទេសអូស្រ្តាលី មិនទាន់ស្គាល់អត្តសញ្ញាណ ព្រោះ ក្រោយឃាត់ខ្លួន មន្ត្រីនគរបាល បាននាំខ្លួនភ្លាមៗទៅកាន់ស្នងការ នគរបាលរាជធានីភ្នំពេញ៕