នាំ​ចោ​រប្លន់​ម្នាក់​ទៅ​រក​គ្រឿង​មាស ​ដែល​ប្លន់​បាន​យក​ទៅ​លាក់​ទុក​

ខេត្តបាត់ដំបង ៖ ​បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ កម្លាំង​សមត្ថកិច្ច​របស់​ស្នងការ​នគរ​បាល​​ខេត្ត ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​មួយ​រូប បាន​នាំ​ជនសង្ស័យ​​ជា​ចោរ​ប្លន់​ឈ្មោះ​រស់ នៅ អាយុ​៥៣​ឆ្នាំ ទៅ​ស្វែងរក​វត្ថុ​តាង ជាគ្រឿងអលង្ការ​​បន្ត​ទៀត ដែល​​ចោរ​ប្លន់​រូប​​នេះ​អះ​អាង​ថា បាន​លាក់​ទុក​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មួយ​​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី បន្ទាប់​ពី​ប្លន់​បាន​​ពី​អាជីវករ​លក់​មាស​នៅ​ក្នុង​ក្រុង​បាត់​ដំបង កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​កន្លង​មក ។

ប្រភព​បន្ត​ថា ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ បើ​តាម​ប្រភព​មិន​ទាន់​ផ្លូវ​កា​រ​​​ដដែល​នេះ​​ថា ការ​នាំ​​​ទៅ​ស្វែងរក​វត្ថុ​តាង​ជា​​លើក​ទី​២​នេះ គឺ​សមត្ថកិច្ច​បាន​​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ហើយ ជា​គ្រឿងអលង្ការ ដែល​ជនល្មើស និង​បក្ស​ពួក​ប្លន់​បាន តែ​តិចតួច​ប៉ុណ្ណោះ ដែល​ជន​នេះ​​បាន​លាក់​ទុក​ក្នុងអំឡុងពេល​រត់គេច​ខ្លួន​។ ​ពេល​នេះ  សមត្ថកិច្ច​និង​លោក​ព្រះ​រាជ​អាជ្ញា​រង​បាន​នាំ​ជនសង្ស័យ​ចោរ​ប្លន់​រូប​នេះ​ ត្រឡប់​មក​ដល់​​សាលា​ដំបូង​​​វិញ​​ហើយ និង​កំពុង​សាកសួរ​បន្ថែម​​ទៀត ។