និស្សិតរៀន​នៅអូស្រ្តាលីបើករថយន្ត​ បុកម៉ូតូស៊ីរ៉ែន​ដែល​​នំាក្បួនគណៈប្រតិភូអាស៊ានថៃ

រាជធានីភ្នំពេញ ៖ ​ប្រភពពីប៉ូលិសនៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​មួយរូបបានឲ្យដឹងថា​ ​រថយន្តមួយគ្រឿង ​បើកបរដោយជនជាតិខ្មែរ ​​បានបុកម៉ូតូ​សស៊ីរ៉ែន​របស់​ប៉ូលិសក្រសួងមហាផ្ទៃ​ដែលកំពុងបើកនំា​មុខក្បួនគណៈប្រតិភូអាស៊ានថៃ ។

ឧបទ្ទវហេតុខាងលើ​បានកើតឡើងនៅវេលា​ម៉ោង៨និង៤០នាទីព្រឹកថ្ងទី១៧ ធ្នូ ​២០១៥ នៅតាម​បណ្តោយផ្លូវព្រះសីហនុ ​ទល់មុខវិទ្យាល័ួស៊ីសុវត្ថិ ​ក្នុងខណ្ឌដូនពេញ ។ សេចក្តីរាយការណ៍បានបន្តថា​​ រថយន្តបង្កម៉ាក RAV 4 ​ព៌ណទឹកបា្រក់ ​ពាក់ស្លាកលេខភ្នំពេញ ​1AC 3936 ​ រីឯអ្នកបរជានិស្សិតខ្មែររៀន​នៅប្រទេសអូស្រ្តាលីមិនទាន់ស្គាល់​អត្តសញ្ញាណ ​ព្រោះប៉ូលិសឃាត់រួចបានបញ្ជូនភ្លាមៗ​ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ​យ៉ាងណាក៍ដោយ​ប្រភពបានបន្តថា ​គ្រោះថ្នាក់​ចរាចរណ៍នេះ​មិន​បណ្តាលឲ្យមាន​មនុស្សរបួសនោះទេ ៕