Spurs គ្រោង​សង់​កីឡដ្ឋាន​ថ្មី​ ផ្ទុក​មនុស្ស​បាន​ជាង​៦ម៉ឺន​នាក់

Spurs គ្រោង​សង់​កីឡដ្ឋាន​ថ្មី​ ផ្ទុក​មនុស្ស​បាន​ជាង​៦ម៉ឺន​នាក់

សំណើ​សុំ​សាង​សង់​កីឡដ្ឋាន​ថ្មី​របស់​ក្លិប TottenhamHotspur ត្រូវ​បាន​អាជ្ញាធរ​នៃ​ទីក្រុង​ឡុងដ៍​ធ្វើការ អនុញ្ញាត​ហើយ ដែល​​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ ៤០០លាន​ផោន។

 

Spurs គ្រោង​សង់​កីឡដ្ឋាន​ថ្មី​ ផ្ទុក​មនុស្ស​បាន​ជាង​៦ម៉ឺន​នាក់

 

បើ​តាម​ផែនការ​កីឡដ្ឋាន​ថ្មី​របស់​ក្រុម​ដែល​មាន​រហស្សនាម​ថា មាន់​ខ្នាយ​មាស អាច​ផ្ទុក​អ្នក​ទស្សនា​បាន ៦១០០០​នាក់ មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ឡុងដ៍ ហើយ​គ្រោង​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​រដូវ​កាល ២០១៨-២០១៩។
នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ក្លិប​លើ​បណ្ដាញ​សង្គម Twitter បាន​ឲ្យ​ដឹង​ថា៖ ក្លិប​សូម​ប្រកាស​ថា​សំណើ​សុំ សាង​សង់​កីឡដ្ឋាន​ថ្មី​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​អនុញ្ញាត​ហើយ។ ក្រៅ​ពី​ការ​ប្រកួត​របស់​ក្លិប កីឡដ្ឋាន​នោះ​ក៏​នឹង​ប្រើប្រាស់​សម្រាប់​ប្រកួត​កីឡា​បាល់ឱប NFL យ៉ាងតិច​បំផុត​ក៏​២​ប្រកួត​ដែរ​រៀងរាល់​រដូវកាល ក្នុង​រយៈ​ពេល​១០​ ឆ្នាំ។

 

កីឡដ្ឋាន​បច្ចុប្បន្ន​របស់ Spurs មាន​ឈ្មោះ​ថា White Hart Lane អាច​ផ្ទុក​អ្នក​ទស្សនា​ត្រឹម ៣៦០០០នាក់ ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ប្រើ​​សម្រាប់​ការ​ប្រកួត​ក្នុង​ទឹក​ដី​ចាប់​តាំង​ពី​ឆ្នាំ​១៨៩៩​មក។ ក្រៅ​ពី​ជា​កីឡដ្ឋាន​បាល់ ទាត់ White Hart Lane រួម​មាន​ដូចជា៖ សណ្ឋាគារ, កន្លែង​ហាត់​កីឡា, មណ្ឌល​សុខភាព, លំនៅឋាន, សារមន្ទីរ និង ផ្សារ​ទំនើប​ផងដែរ៕

 

Spurs គ្រោង​សង់​កីឡដ្ឋាន​ថ្មី​ ផ្ទុក​មនុស្ស​បាន​ជាង​៦ម៉ឺន​នាក់

 

Spurs គ្រោង​សង់​កីឡដ្ឋាន​ថ្មី​ ផ្ទុក​មនុស្ស​បាន​ជាង​៦ម៉ឺន​នាក់

 

Spurs គ្រោង​សង់​កីឡដ្ឋាន​ថ្មី​ ផ្ទុក​មនុស្ស​បាន​ជាង​៦ម៉ឺន​នាក់

 

ចុចអាន៖ Chelsea ត្រៀមកម្ទេច​កីឡដ្ឋាន​ចាស់ សង់​​កីឡដ្ឋាន​ថ្មី​ផ្ទុក​បាន៦ម៉ឺន​នាក់

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport.net