GMAC ស្នើឲ្យ​រដ្ឋា​ភិ​បា​ល​ចា​ត់​វិ​ធា​ន​កា​រ​ចំ​ពោះ​កា​រ​ធ្វើ​បា​តុ​កម្ម​ហិ​ង្សា​​រប​ស់​កម្ម​ក​រ​ជា​ង​ ៣ម៉ឺ​ននា​ក់​ នៅ​ក្រុង​បា​វិ​ត​

ភ្នំពេញ ៖ សមា​គម​រោ​ង​ច​ក្រ​កា​ត់​ដេ​រកម្ពុ​ជា (GMAC) នៅ​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​បា​ន​ចេ​ញ​លិ​ខិ​ត​ចំ​ហ​ប្តឹ​ង ទៅ​ស​ម្តេ​ច​នា​យ​ក​រដ្ឋ​ម​ន្រ្តី ហ៊ុន សែន ដោយ​ស្នើ​ឱ្យ​រ​ដ្ឋា​ភិ​បា​ល និ​ង​អា​ជ្ញា​ធ​រ​ចា​ត់​វិ​ធា​ន​កា​រ​ស​ម​ស្រ​ប ចំ​ពោះ​ការ​ធ្វើ​បា​តុ​ក​ម្ម ទា​ម​ទា​រ​ដំ​ឡើ​ង​ប្រា​ក់​ខែ​ប​ន្ថែ​មលើ​ស​ពី​ ១៤០ រប​ស់​កម្ម​ក​រ​នៅ​ក្រុ​ង​បា​វិ​ត ខេ​ត្ត​ស្វា​យ​រៀង​ កា​ល​ពី​ម្សិ​ល​មិ​ញ និង​ព្រឹ​ក​ថ្ងៃ​ ព្រ​ហស្បត្តិ៍ នេះ​ដែ​ល​ប​ង្ក​ជា​ហិ​ង្សារ​ហូ​ត​ដល់​ខូច​ខា​ត​ទ្រ​ព្យ​ស​ម្ប​ត្តិ រា​ប់​លា​ន​ដុ​ល្លារ​។ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានលើកឡើងថា ស្ថានភាពកុបកម្ម​ ដេលបង្កដោយក្រុមកុបករ ដែ​ល​ផ្តើ​ម​ចេញពៅរោងចក្រ Kingmaker (Cambodia) footwear នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន តាំ​ង​ពី​ម្សិ​ល​មិ​ញ​ម​ក​ដ​ល់ពេលនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិ របស់បណ្តារោងចក្រសហគ្រាស នៅ​ក្នុ​ង​តំ​ប​ន់ ព្រមទាំងបង្កគ្រោះថ្នាក់ ដល់និយោជក និងនិយោជិត ដែលមិនមែនជាកុបករផងដែរ។ GMAC បានលើកឡើងថា «សកម្មភាពហិង្សា​ ដែលបានកើតឡើង ជាដដែលជារៀងរាល់ឆ្នាំបែបនេះ ក៏​បា​ន​ធ្វើ​ឱ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អារម្មណ៍ និងទស្សនវិស័យ រយៈពេលវែង របស់អ្នកវិនិយោគ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៥នេះ […]