ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ


ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ

ខែ​រងារ​ធ្លាក់​ខ្យល់ អាច​បង្ក​ឲ្យ​ស្បែក​ដៃ​ និង​ជើង ស្ងួត ប្រេះ​​ស្រកា​បាន។ ​មាន​វិធី​​ងាយ​ៗ​មួយ​ចំនួន​ ដែល​អ្នក​អាច​​អនុវត្ត​ដោយ​ខ្លួន​ឯង ដើម្បី​បង្ការ​បញ្ហា​​នោះ​បាន។ តាម​រយៈ​វិបសាយ Bold Sky បាន​ណែ​នាំ​វិធី​ដូច​ខាង​ក្រោម៖ ​​

 

ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ
 
 

១. ប្រេង​អូលីវ
 

ប្រេង​ផ្លែ​អូលីវ​​ជា​សារធាតុ​ល្អ​សម្រាប់​​ផ្ដល់​សំណើម​ដល់​ស្បែក។ លាប​ប្រេង​អូលីវ​ផ្ទាល់​​លើ​ស្បែក​(ដៃ) ​ រួច​ទុក​រយៈ​ពេល​​យ៉ាង​តិច​ ១៥​នាទី។ អ្នក​អាច​​​អនុវត្ត​​ មុន​ពេល​​ងូត​ទឹក​បាន។

 

ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ

 
២. ក្រែម​ទឹក​ដោះ​គោ

 
ក្រែម​ទឹក​ដោះ​គោ ជួយ​សក​និង​ជម្រះ​កោសិកា​​ស្បែក​ងាប់​ចេញ​ពី​ដៃ​របស់​អ្នក​បាន។ ការ​ជម្រះ​កោសិកា​ស្បែក​ចាស់​​នឹង​ធ្វើ​ឲ្យ​កោសិកា​ស្បែក​ថ្មី​​លូត​លាស់​ឡើង​ដែល​​ធ្វើ​ជាតិ​សំណើម​ដំណើរ​ការ​ល្អ​លើ​ស្បែក។ ក្រែម​ទឹក​ដោះ​គោ​ក៏​ដូច​ជា​ប្រេង​ផ្លែ​អូលីវ​ដែរ វា​អាច​​​ជួយ​ឲ្យ​​ផ្ដល់​សំណើម​​បន្ថែម​ដល់​ស្បែក។
 

ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ

 
៣. ទឹក​ឃ្មុំ​​​

 
ទឹក​ឃ្មុំ​ជា​ផលិត​ផល​ធម្មជាតិ​ពិសេស​មួយ​ដែល​ជួយ​​មិន​តែ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ តែ​ក៏​ជួយ​ឲ្យ​​ស្បែក​ដៃ​របស់​នៅ​​តែ​ទន់​ រលោង​ទោះ​បី​ជា​ស្ថិត​ក្នុង​ខែ​ ធ្លាក់​ខ្យល់​រងារ​ក៏​ដោយ។ លាយ​ទឹក​ឃ្មុំ ជា​មួយ​ប្រេង​អូលីវ បន្ថែម​ស្ករស បន្តិច មក​លាប​លើ​ស្បែក​ដៃ​ អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព។
 

ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ

 

៤. ទឹក​ដោះ​គោ​ជូរ​​

 
ទឹក​ដោះ​គោ​ជូរ​មាន​សារធាតុ​ជួយ​ឲ្យ​ស្បែក​មាន​សំណើម។ លាប​ទឹក​ដោះ​គោ​ជូរ​លើ​ស្បែក​ដៃ​ រួច​ម៉ាស្សា​​ថ្នម​ៗ មិន​ត្រឹម​តែ​ផ្ដល់​សំណើម​​ជួយ​បង្ការ​ស្បែក​ដៃ​ស្ងួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ឲ្យ​ស្បែក​ដៃ​ស​ស្អាត​​ផង​ដែរ។
 

ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ

 
៥. ប្រេង​ដូង

 
ប្រេង​ដូង​​​ជា​ឱសថ​ធម្មជាតិ​មួយ​ដែល​ជួយ​​រក្សា​ស្បែក​​របស់​អ្នក​ឲ្យ​មាន​សំណើម។ លាប​ប្រេង​ដូង​ផ្ទាល់​ទៅ​លើ​ស្បែក​ដៃ រួច​ម៉ាស្សា​ថ្នមៗ។
 

ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ

 

៦. ទឹក​ដោះ​គោ
 

ទឹក​ដោះ​គោ មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​​ស្បែក​ដៃ​ និង​ជើង​របស់​អ្នក​ទន់​ រលោង។ ​ទឹក​​ដោះ​គោ​ជួយ​សម្អាត​​ភាព​កខ្វក់​ចេញ​ពី​​រន្ធ​ញើស​នៃ​ស្បែក នឹង​​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក ការពារ​មិន​ឲ្យ​​ស្បែក​ដៃ​ប្រេះ​បែក​ស្រកា ទោះ​ក្នុង​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់​ក៏​ដោយ៕
 

ដំណោះ​ស្រាយ​​​​បញ្ហា​ស្បែក​​ដៃ​ស្ងួត នា​​រដូវ​ធ្លាក់​ខ្យល់​រងារ
 
 

ចុចអាន៖ ហេតុ​ផល​៧​យ៉ាង​​ដែល​អ្នក​​​​​សម្រក​ទម្ងន់យ៉ាង​ណា​ ក៏​នៅ​តែ​ធាត់​ មាន​ក្បាល​ពោះ

ចុចអាន៖ ហាត់​ប្រាណ​​សម្រក​ខ្លាញ់​​ភ្លៅ​​​​ឲ្យ​ស្អាត តាម​វិធី​ងាយ​ៗ​
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ boldsky​​