iPhone 6s​ វាយ​ដាច់​ Google ២០១៥​ មាន​គេ​​រក​មើល​ច្រើន​ជាង​ផលិត​ផល​​បច្ចេក​វិទ្យា​​​ណា​ណា


iPhone 6s​ វាយ​ដាច់​ Google ២០១៥​ មាន​គេ​​រក​មើល​ច្រើន​ជាង​ផលិត​ផល​​បច្ចេក​វិទ្យា​​​ណា​ណា

iPhone 6s​ ត្រូវ​បាន​ Google ​បង្ហាញ​​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​ពុធ​ថា​ ជា​ទូរសព្ទ​ឆ្លាតវៃ​ដែល​មាន​គេ​ចូល​រុករក​មើល​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ផលិត​ផល​បច្ចេកវិទ្យា​​ទាំង​អស់​ ​ក្នុង​គេហទំព័រ​ដ៏​ពេញ​និយម​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Apple Insider។

 

iPhone 6s​ វាយ​ដាច់​ Google ២០១៥​ មាន​គេ​​រក​មើល​ច្រើន​ជាង​ផលិត​ផល​​បច្ចេក​វិទ្យា​​​ណា​ណា

 

ទូរសព្ទ​ iPhone 6s​​ ដែល​ទើប​បង្ហាញ​ខ្លួន​ក្នុង​ខែ​កញ្ញា​ ២០១៥​ បាន​ឈរ​លេខ​មួយ​ ទទួល​បាន​គេ​រុករក​ (Search)​ ក្នុង​គេហទំព័រ​ Google​ ច្រើន​ជាង​គេ​បង្អស់​ ក្នុង​ឆ្នាំ​២០១៥​នេះ។ ចំណែក​លេខ​ពីរ​បាន​ទៅ​លើ​ Samsung Galaxy S6។ មើល​ផលិត​ផល​​បច្ចេកវិទ្យា​ផ្សេង​ទៀត​ ដែល​មាន​គេ​រុករក​មើល​ច្រើន​ជាង​គេ​តាម​គេហទំព័រ​ Google៖

 

iPhone 6s​ វាយ​ដាច់​ Google ២០១៥​ មាន​គេ​​រក​មើល​ច្រើន​ជាង​ផលិត​ផល​​បច្ចេក​វិទ្យា​​​ណា​ណា

 

 

ផលិត​ Apple តែង​តែ​ទទួល​បាន​អ្នក​ចូល​រុករក​ច្រើន​ជាង​គេ​ក្នុង​ Google។ កាល​ពី​ឆ្នាំ​ទៅ​ iPhone 6 ​ក៏​ទទួល​បាន​គេ​រក​មើល​លំដាប់​លេខ​មួយ​ដែរ​​ក្នុង​ចំណោម​ផលិត​បច្ចេកវិទ្យា​ទាំង​អស់។ ប៉ុន្តែ​ឆ្នាំ​នេះ​ ក្រុមហ៊ុន​ Apple ​ធ្វើ​បាន​កាន់​តែ​ល្អ​ ដោយសារ​​កាល​ពី​ឆ្នាំ​ទៅ​ ផលិត​ពីរ​របស់​ខ្លួន​គឺ​ Apple Watch​ ឈរ​នៅ​លេខ​៨​ និង​ iPad Air ​ឈរ​នៅ​លេខ​១០​ឯណោះ​ទេ៕

 

 

ចុច​អាន៖ មិន​ធម្មតា​ ក្រុមហ៊ុន​ Apple បញ្ចុះ​​តម្លៃ​ iPhone 5s ជិត​ពាក់​កណ្ដាល​នៅ​​ឥណ្ឌា​

 

 

ប្រភព៖ appleinsider