សមត្ថកិច្ច​ក្រុង​បាត់ដំបង​ខំ​បង្ក្រាប​ចោរ ឯ​មេ​កន្ទុយលេខ​ខំ​បង្កើត​ចោរ

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​កំពុង​មមារ​ញឹក​ក្នុង​ករណី​ចាប់ចោរ​ប្លន់​កក្រើក​ខេត្ត​បាត់​ដំបង​នោះ នៅ​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ ជា​ថ្ងៃ​ចេញ​ឆ្នោត​សៀម គេ​សង្កេត​ឃើញ​មេ​កន្ទុយលេខ​នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​ដាក់​តុ​កត់​កន្ទុយលេខ​យ៉ាង​ព្រោងព្រាត ដោយ​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ឡើយ ។

ជា​ពិសេស មេ​កន្ទុយលេខ​ដ៏​ធំ​មួយ​នៅ​ខាងលិច​ផ្លូវ​រថភ្លើង​ម្ដុំ​ផ្សារ​រោងល្ខោន ក្នុង​សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​តែ​ម្ដង ។ បើ​តាម​ប្រភព​ឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​នេះ​ថា អ្នក​កត់​កន្ទុយលេខ​នៅ​ក្បែរផ្លូវ​រថយន្ត​ភ្លើង​នោះ បាន​បន្ថែម​កម្លាំង​កត់​កន្ទុយ​លេខ ដោយសារ​តែ​អតិថិជន​សម្រុក​ទិញ​ច្រើន​ពេក ។

រីឯ​នៅ​ម្ដុំ​ក្លិប​កម្សាន្ត «​ជ័យ​ជំនះ​» លើ​ផ្លូវ​ទៅ​ផ្សា​រលើ មាន​តូប​លក់​កន្ទុយលេខ​២​កន្លែង ក៏​មមារ​ញឹក​ខ្លាំង​ណាស់​ដែរ ។ ស្ទើរ​គ្រប់​ទីកន្លែង​កត់​កន្ទុយលេខ​ទាំងអស់​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​គេ​ដឹង​ថា ភាគច្រើន​ជា​សាច់ញាតិ​ប៉េ​អឹ​ម នគរបាល ឬ​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត​តែ​ម្ដង ។