ស្ត្រី​ម្នាក់​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយ​ចង្វារ​ផ្អើល​ទាំង​ថ្ងៃ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​ តែ​មិន​បាន​សម្រេច​ដោយ​សារ​ប៉ូលិស​ការ​ពារ​ស្ពាន​ឃាត់​ទាន់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ស្ត្រី​ដែល​ប៉ុន​ប៉ង​លោត​សម្លាប់ខ្លួន​មាន​ឈ្មោះ​សា យ៉ុន អាយុ​២៤​ឆ្នាំ ជា​អ្នក​លក់​អី​វ៉ាន់​ក្នុង​ម៉ាត​ មាន​លំនៅ​ម្តុំ​កាំ​កូ​ស៊ី​ធី​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​ មាន​ប្តី​ឈ្មោះ​ឡេង អាយុ​២៧​ឆ្នាំ។

​តាម​នគរ​បាល​ដែល​យាម​ស្ពាន​ជ្រោយ​ចង្វារ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ស្ត្រី​​​រូប​នោះ​ដើរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​ស្ពានជ្រោយ​ចង្វារ​ចាស់​​ពី​លិច​ទៅ​កើត ពេល​ដល់​ពាក់​កណ្តាល​ស្ពាន​​​​​​បម្រុង​លោត​ ក៏​ត្រូវ​ប៉ូលិស​ដែល​យា​​ម​ការ​ពារ​ស្ពាន​រត់​ទៅ​ឃាត់​ទាន់​ ហើយ​នាំ​មក​សាក​សួរ​។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ នារី​ខាង​លើ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពី​មូល​ហេតុ​ទេ គ្រាន់តែ​និយាយ​ថា ពិបាក​ចិត្ត​។

ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ឱ្យមក​ទទួល​យក​នាង​ត្រឡប់​ទៅ​វិញ៕