ការស្លាប់​របស់​តារា​សម្តែង ខាង ឌូ​រី សង្ស័យថា​ជា​អត្តឃាត​

​កាលពី​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ​មាន​សា​ពត៌មាន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​បាន​ចុះផ្សាយ​អំពី​ការស្លាប់​របស់​តារា​សម្តែង​ស្រី​កូរ៉េខាងត្បូង​វ័យ ២២​ឆ្នាំ នាង ខាង ឌូ​រី​ (Kang Doo Ri) ដោយសារ​គ្រោះថ្នាក់​ថ្នាក់​ចរាចរណ៍។ សម្រាប់​ពត៌មាន​ចុងក្រោយ​ដែល​ទាក់ទង​នឹង​ការស្លាប់​របស់​តារា​សម្តែង ស្រី​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ KBS ខាង ឌូ​រី ដែល​បាន​ចុះផ្សាយ​ប៉ុន្មាន​ម៉ោង​មុននេះ​បាន​ឲ្យ​ដឹងថា ការស្លាប់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​របស់​នាង​គឺ​ប្រហែល​ជាមាន​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើអត្តឃាត។​

ការស្លាប់​របស់​តារា​សម្តែង ខាង ឌូ​រី សង្ស័យថា​ជា​អត្តឃាត​

​យោងតាម​សេចក្តីរាយការណ៍​ពី​បណ្តាញ​ផ្សព្វផ្សាយ​សារពត៌មាន TV Daily បាន​ឲ្យ​ដឹងថា ក្នុងកំឡុងពេល​ដែល​ក្រុមប៉ូលិស​ជំនាញ​ចុះទៅ​ធ្វើ​កុស​ល្យ​វិ​ច្ច័​យ​សាកសព​របស់​នាង ពួកគេ​បាន​ឆែក​ឃើញ​សារ​មួយ​នៅក្នុង​ទូរស័ព្ទ​របស់​នាង​ដែល​នាង​បាន​សរសេ​ផ្ញើរ​ទៅកាន់​មិត្តភក្តិ​កាលពី​ពីរ​បី​មុនពេល​កើតហេតុ ហើយ​អត្ថន័យ​នៅក្នុង​សារ​ខ្លី​នោះបាន​សរសេរថា «​ខ្ញុំ​កំពុងតែ​ស្មុគស្មាញ​ជាមួយនឹង​បញ្ហា​ផ្ទាល់ខ្លួន​មួយចំនួន​… ខ្ញុំ​បាន​ព្យាយាម​ធ្វើ​រឿង​ដែល​ល្អ​បំផុត​ហើយ​ សម្រាប់​ភាពក្លាហាន​របស់ខ្ញុំ ប៉ុន្តែ​ក៏ សូម​អភ័យទោស​ដែរ​ចំពោះ ​ការសម្រេចចិត្ត​របស់ខ្ញុំ​មួយ​នេះ​» នាង​គ្រាន់តែ​សរសេរ​ត្រឹមនេះ​ដោយ​មិនបាន​បញ្ជាក់​ទេ​ថា​តើ​នាង​នឹងធ្វើ​រឿង​អ្វី​នោះទេ ? ក្រៅពី​សារ​ខ្លី​មួយ​នេះ​ប៉ូលិស​មិនបាន​រកឃើញ​វត្ថុតាង​អ្វី​ផ្សេង​ទៀតឡើយ ហើយ​ពត៌មាន​លម្អិត​យ៉ាងណា​ទៀត​នោះ​នឹងមាន​សេចក្តីរាយការណ៍​នៅពេល​ក្រោយ៕ កុសល​
ការស្លាប់​របស់​តារា​សម្តែង ខាង ឌូ​រី សង្ស័យថា​ជា​អត្តឃាត​

ការស្លាប់​របស់​តារា​សម្តែង ខាង ឌូ​រី សង្ស័យថា​ជា​អត្តឃាត​

ការស្លាប់​របស់​តារា​សម្តែង ខាង ឌូ​រី សង្ស័យថា​ជា​អត្តឃាត​