កម្ពុជា​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​នៅ​ជុំ​ទី​១ នៃ​ការប្រកួត​កីឡា​ប៉េតង់​

 

​សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១៩​ឆ្នាំ​២០១៥ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក អគារ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។ កម្ពុជា​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជុំ​ទី​១ ថ្ងៃទី​១ ដោយ​ទទួលលទ្ធផល​ល្អ​មិន​គួរឱ្យ​ជឿ​។​

​កម្ពុជា​បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់ ដោយ​ក្រុមកីឡា​កីឡាការិនី​៦​ក្រុម​របស់​កម្ពុជា​បាន​យកឈ្នះ​លើ​ដៃ​ប្រកួត​ទាំងអស់​សម្រាប់​ថ្ងៃ​ប្រកួត​ទី​១​ក្នុង​លទ្ធផល​មិនគួរ​ឱ្យ​ជឿ​។​

​ផ្នែក​បុរស​ក្រុម​A កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម វៀតណាម ១៣ ទល់នឹង ០ ខណៈ​ក្រុម​C កម្ពុជា​បាន​យកឈ្នះ ឥណ្ឌា ១៣ ទល់នឹង​១​។ ចំណែក​ផ្នែក​នារី​ក្រុម​A កម្ពុជា បាន​យកឈ្នះ សិង្ហ​បុរី ក្នុង​លទ្ធផល ១៣ ទល់នឹង ១ ខណៈ​ក្រុម​ក្រុម​B កម្ពុជា បាន​យកឈ្នះ វៀតណាម ៩​ទល់នឹង​៥​។ ដោយឡែក​ផ្នែក​យុវជន​ក្រុម​A កម្ពុជា បាន​យកឈ្នះ ចិន តៃប៉ិ ១៣ ទល់នឹង ២ ខណៈ​ក្រុម​B កម្ពុជា បាន​យកឈ្នះ វៀតណាម ១៣ ទល់នឹង ១ ។​

 គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជុំ​ទី​១ កាលពី​ព្រឹក​មិញ​នេះដែរ​ការប្រកួត​ជា​ក្រុម​ផ្នែក​បុរស (​ក្រុម​A) ឥណ្ឌូនេស៊ី បាន​យកឈ្នះ ជប៉ុន ១៣ ទល់នឹង ៧ ខណៈ​(​ក្រុម​B) ឡាវ ឈ្នះ ម៉ុង​ហ្គោ​លី ១៣ ទល់នឹង ០ ចំណែក ចិន​-​តៃប៉ិ ឈ្នះ ប្រ៊ុយណេ ៩ ទល់នឹង ៥ និង​ក្រុម​D ម៉ាឡេស៊ី ឈ្នះ​សិង្ហ​បុរី ១៣ ទល់នឹង ៣​។ ផ្នែក​នារី ក្រុម​A ឥណ្ឌូនេស៊ី ឈ្នះ ជប៉ុន ១១ ទល់នឹង ៦ ក្រុម​B ថៃ ឈ្នះ ឡាវ ១៣ ទល់នឹង ៩​។ ផ្នែក​យុវជន ក្រុម​A ថៃ ឈ្នះ ឥណ្ឌា ១៣ ទល់នឹង ២ ខណៈ​ក្រុម​B សិង្ហ​បុរី ឈ្នះ​ជប៉ុន ១៣ ទល់នឹង​៥ ៕