ចូល​ច្រៀង​ខារ៉ាអូខេ​ស្រវឹង​ខឹង​នារី​មេការ​ទះកំភ្លៀង​មួយ​ដៃ ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួន​

ភ្នំពេញ: បុរស​ម្នាក់​បាន​ចូល​ច្រៀង​ខា​រ៉ា​អូ ដោយសារតែ​ស្រវឹង​ខ្លាំងពេក​ក៏​ខឹង​នារី​ជា​មេការ​បានទះកំភ្លៀង​នាង​មួយ​ដៃ​បណ្តាលអោយ​រងរបួស​ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួន​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ២​យប់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងខារ៉ាអូខេ អឹម​ភឺ​រៀល ដែលមាន​ទីតាំង​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ ១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​នារី​មេកា​រងគ្រោះ​មានឈ្មោះ ស្រី​លក្ខ​ណ័ អាយុ​២៧​ឆ្នាំ មុខរបរ​មេការ​ខារ៉ាអូខេ អឹម​ភឺរៀល ស្នាក់នៅ​ផ្ទះជួល​នៅ​ម្ដុំ​កាំ​កូ​ស៊ី​ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវស្រុកកំណើត​ក្នុង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​ចំណែក​ជនបង្ក​មិនស្គាល់ឈ្មោះ​ទេ​គ្រាន់តែ​ដឹងថា មាន​អាយុប្រមាណ​ជា​២៧​ឆ្នាំ​។​

​តាម​ប្រភពព័ត៌មាន​ពី​នារី​រងគ្រោះ​បានអោយដឹងថា​មុនពេល​កើតហេតុ​រូបនាង​បានចូលក្នុង​បន្ទប់​ដែល​ជនបង្ក​ច្រៀង​ពេលនោះ​ជនបង្ក​បាន​ដេញ​នាង​ចេញ​ក្រៅ នាងក៏​ដើ​ចេញ លុះ​ចប់​ម៉ោង​ធ្វើការ​នារី​ជា​មេការ​នោះបាន​ចូលទៅក្នុង​បន្ទប់​នោះម្តងទៀត​ដើម្បី​បបួល​មិត្តភក្ដិ​ស្រី​ម្នាក់ទៀត​ទៅ​ញុំ​ា​ស៊ុប​ពេល​ចូលទៅ​ដល់ស្រាប់តែ​ជនបង្ក​បាន​ដេញ​នារី​រងគ្រោះ​អោយចេញ​ក្រៅ​ម្តងទៀត​តែ​នាង​ប្រាប់ថាដល់​ម៉ោង​ហើយៗ​ខ្ញុំ​ហៅ​មិត្ត​ខ្ញុំ​ទៅ​ញុំ​ា​ស៊ុប​តែ ពេលនោះ​ជនបង្ក​ខឹង​ក៏​ស្ទុះ​មកទះកំភ្លៀង​នាង​ចំនួន​មួយ​ដៃ​បណ្តាលអោយ​រងរបួស​។​ហើយ​បុរស​ខាងលើ​បានដើរចេញ មក​ខាងក្រៅ​ហាង​បាន​ស្រែក​ឡូឡា​ហើយ​បាន​និយាយ​ទាំង​ក្អេងក្អាង​ថាចង់​ហៅ​អ្នកណា​ក៏​គេ​មិន​ខ្លាច​ដែរ​។

​ក្រោយមក​ខាង​នារី​រងគ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរា​គម៍​នៅពេល​សមត្ថកិច្ច​មក​ដល់​កន្លែងកើតហេតុ​ដោយ​ភាគី​ទាំងសងខាង​និយាយ​មិនត្រូវ​គ្នា​ក៏ត្រូវបាន​សមត្ថកិច្ច​នាំ​អ្នក​ទាំងពីរ​ទៅកាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើការដោះស្រាយ នៅពេល​មកដល់​ប៉ុស្ដិ៍នគរបាល​អ្នក​ទាំងពី​រ​បាន​និយាយសម្របសម្រួល​គ្នា​ជិត​កន្លះ​ម៉ោង​ហើយ​ដោយសារតែ​ជនបង្ក​ព្រម​ទទួលកំហុសហើយ​នារី​រងគ្រោះ​យល់ថា​ជនបង្ក​ជា​ភ្ញៀវ​ធ្លាប់​ចូលមក​ច្រៀង​កន្លែង​នោះផង​ក៏​ព្រម​សម្របសម្រួល​ដោយ​អោយ​ជនរងគ្រោះ​សុំទោស​និង​គ្រាន់តែ​ធ្វើកិច្ចសន្យា​ដើម្បី​បញ្ចប់រឿង​តែ​ប៉ុ​នោះ​៕R​

ចូល​ច្រៀង​ខារ៉ាអូខេ​ស្រវឹង​ខឹង​នារី​មេការ​ទះកំភ្លៀង​មួយ​ដៃ ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួន​

ចូល​ច្រៀង​ខារ៉ាអូខេ​ស្រវឹង​ខឹង​នារី​មេការ​ទះកំភ្លៀង​មួយ​ដៃ ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួន​