​ផឹកស្រា​ក្លែម​នយោបាយ​ទីបំផុត ម្នាក់​ចូល​ពេទ្យ ម្នាក់​ចូល​គុក

កំពង់ស្ពឺ:  ម្នាក់​ចូល​ពេទ្យ​និង​ម្នាក់​ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​បញ្ជូន​ចូល​គុក ដោយសារ​ស្រវឹង​ក្លែមនយោបាយ ហើយ​កាន់ជើង​បក្ស​ខ្លួន​រៀបៗ​ខ្លួន​នោះ ធ្វើ​ឲ្យ​​ជនដៃដល់​ខាង​បក្សប្រឆាំង​ខឹង ទ្រាំ​មិនបាន​ស្ទុះ​យក​កាំបិតផ្គាក់​កាប់​ទៅលើ​គូបដិបក្ខ​ប​បណ្តាល​ឣោ​យរងរបួស​ធ្ងន់​។​

​ហេតុការណ៍​ផ្ទុះ​ហឹ​ង្សា​ដោយ​ប្រកាន់​និន្នាការ បក្ស​រៀងៗ​ខ្លួន​នេះ​បាន​កើតឡើងនៅវេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ភូមិ​ឣ​ណ្តូ​ង​ប្រាំឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​ស្រុក​គងពិសី បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ សែម សុខ​ដែ​ត​ឣា​យុ​២០ឆ្នាំ​និង​ជនរងគ្រោះ​ឈ្មោះ ង៉ែត សុខ​ហេង ឣា​យុ​៣២​ឆ្នាំ​អ្នក​ទាំង​២​រស់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។​ក្រោយពី​កើតហេតុ​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យរាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​រវាង​ជនរងគ្រោះ នឹង​ជនដៃដល់ គឺជា​មនុស្សស្គាល់គ្នា​។ មុនពេល​កើតហេតុ​គឺ​ពួក​គឹ​បាន​ផឹកស្រា​ជាមួយគ្នា​រហូតដល់​ស្រវឹងរៀងៗ​ខ្លួន ក៏​បែកគំនិត​និយាយ​ពី​រឿង​គណបក្សនយោបាយ​ពេលនោះជនដៃដល់​ដែល​កាន់​ខាង​បក្សប្រឆាំង​ដោយ​ខឹង​នឹង​ជនរងគ្រោះ​ដែល​កាន់ខាង​បក្ស​កាន់​ឣំ​ណា​ច បាន​ស្តីថា​ឣោ​យ​គេ​វិល​មក​គាំទ្រ​គណបក្ស​ប្រជាជន​វិញ​ធ្វើឲ្យ​រូបគេ​ទប់​កំហឹង​មិនបាន​ក៏​ស្ទុះ​ទៅយក​កាំបិតផ្គាក់​កាប់​ទៅលើ​ជនរងគ្រោះ​ចំគល់ក​២​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយពី​បាន​កាប់​បណ្តាល​ឲ្យ​គេ​រងរបួស​ធ្ងន់​ហើយ​ជនដៃដល់​ប្រុង​រត់គេចខ្លួន តែត្រូវបាន​សមត្ថកិច្ច​ទៅដល់​បានធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​នៅ​កន្លែង​កើតហេតុ​។ ហើយ​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​៕R​

​ផឹកស្រា​ក្លែម​នយោបាយ​ទីបំផុត ម្នាក់​ចូល​ពេទ្យ ម្នាក់​ចូល​គុក