អ្នកវិនិយោគ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​លើ​អាគារ​ពាណិជ្ជកម្ម​របស់ Camhomes

ភ្នំពេញ​: មនុស្ស​ជាច្រើន​បាននាំគ្នា​ទៅ​ចូលរួម​កម្មវិធី​តាំង​បង្ហាញ​អាគារ​ពាណិជ្ជកម្ម​កម្មរ​បស់​Camhomes កាលពី​សប្តាហ៍​មុន ខណៈពេលដែល​ព្រឹត្តិការណ៍​នេះ​នឹង​បន្ត​រៀបចំ​ទៀត​នៅ ថ្ងៃ​សុក្រ ទី 18 ខែធ្នូ ឆ្នាំ 2015 សំរាប់​មហាជន​ទូទៅ​ចូលរួម​។​

​លោក គួច លេង​ឃាង អ្នក​យុទ្ធសាស្ត្រ​ផ្នែក​ទីផ្សារ​និង ទំនាក់​ទំនាក់ទំនង​សាធារណៈ នៃ​ក្រុមហ៊ុន Public Housing Development (Cambodia) Ltd បាន​មានប្រសាសន៍ថា ៖ «​ខ្ញុំ​សូម អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​បាន​មាន​ចំណាប់អារម្មណ៍​មកលើ​អាគារ ពាណិជ្ជកម្ម​របស់​យើង​កាលពី​សប្តាហ៍​មុន ។ ក្រុមហ៊ុន​យើងខ្ញុំ​នឹង​រៀបចំ​ឲ្យ​មានការ​កក់​នូវ អាគារ​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ថែម​សំរាប់​អតិថិជន​និង​អ្នក​ដែល​មិនទាន់បាន​កក់​កាលពី សប្តាហ៍​មុន​ដោយសារ​មាន​អ្នកចូលរួម​ច្រើនពេក​។ »

​នៅ​សប្តាហ៍​នេះ ការតាំង​បង្ហាញ​អាគារ​ពាណិជ្ជកម្ម​របស់ Camhomes និង​ចាប់ផ្តើម​ពី​ម៉ោង 10:00 ព្រឹក ដល់ ម៉ោង 4:00 ល្ងាច ថ្ងៃ​សុក្រ នៅឯ​អាគារ​កាណាឌីយ៉ា ដែល​នឹងមាន  ការធ្វើ​បទ​បង្ហាញ​នូវ​លក្ខណៈពិសេសៗ​របស់​អាគារ​ពាណិជ្ជក​ម្ម​ហើយ​ផ្តល់ឱកាស​អោយ​អតិថិជន​សួរ​សំណួរ រូ​ម​ជាមួយនឹង​ការ​កក់​បន្ទប់​ដែល​នៅមាន​សល់​ខ្លះៗ​។​

​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​កំពុងតែ​សហការ​ជាមួយ​ជើងហោះហើរ​ពី​កូរ៉េ ខាងត្បូង សិង្ហ​បុរី និង ចិន ក៏ដូចជា​ការហោះហើរ​ទៅ​សៀមរៀប​ជា​រៀងរាល់ថ្ងៃ​។  អ្វី​ទាំងនេះ បាន​ជំរុញ​ទំនាក់ទំនង​អោយ​កាន់តែខ្លាំង​ឡើងជា​មួយ​ប្រទេស​នៅ​តំបន់​អាស៊ី ហើយ​ទីក្រុង​នៅ តំបន់ឆ្នេរ​សមុទ្រ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាង​មួយ​លាន​នាក់​នៅ​អំឡុងពេល​8​ខែ​ដើម​ឆ្នាំនេះ​។​

​លោក​បាន​បន្ថែមថា​៖« នេះ​គឺជា​ពេល​ដ៏​ល្អប្រសើរ​បំផុត​សំរាប់​អ្នកវិនិយោគ​ដែល ចង់​វិនិយោគ នៅ​ខេត្ត​ព្រះសីហនុ​ដែលជា​តំបន់​ដ៏​មាន​សក្តានុពល​មួយ​ក្នុងប្រទេស​កម្ពុជា​។​»

D’Seaview គឺជា​គម្រោង​អភិវឌ្ឍន៍​ទីមួយ​ដែលមាន​អាគារ​ពាណិជ្ជកម្ម​និង​លំនៅស្ថាន ហើយ​ត្រូវបាន​សាងសង់​នៅ​ផ្ទៃដី 9,818 ម៉ែត​ការ៉េ​។ អាគារ​ពាណិជ្ជ​កម្មនេះ​ត្រូវបាន​រចនា ឡើង​ឲ្យ​មាន​4​ផ្នែក​ផ្សេងគ្នា ដែល​សមស្រប​សំរាប់​ស្ថាប័នហិរញ្ញវត្ថុ អគារ​ការិយាល័យ ភោជនីយ អាហារ ស្កា​យិ៍​បា មណ្ឌល​សុខភាព ក្លឹប​ហាត់ប្រាណ ហាង​កែ​សម្ផស្ស Mini Mart កន្លែង​ក្មេង​លេង និង​បរិក្ខារ​ផ្សេងៗ​ទៀត​ជាច្រើន​ទៀត​។​

​កម្មវិធី​នេះ​នឹង​បើក​ជា​សាធារណៈ​ដល់​មហាជន​ទូទៅ​។ ដូច្នេះ សូម​អ​ញ្ចើ​ញ​អតិថិជន​ទាំងអស់ មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​អោយបាន​ច្រើន​កុះករ ។​

អ្នកវិនិយោគ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​លើ​អាគារ​ពាណិជ្ជកម្ម​របស់ Camhomes

អ្នកវិនិយោគ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​លើ​អាគារ​ពាណិជ្ជកម្ម​របស់ Camhomes

អ្នកវិនិយោគ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​លើ​អាគារ​ពាណិជ្ជកម្ម​របស់ Camhomes