អ្នកវិនិយោគជាច្រើនកំពុងចាប់អារម្មណ៍លើ អាគារពាណិជ្ជកម្មរបស់ Camhomes

មនុស្សជាច្រើនបាននាំគ្នាទៅចូលរួមកម្មវិធីតាំងបង្ហាញអាគារពាណិជ្ជកម្មកម្មរបស់ Camhomes កាលពីសប្តាហ៍មុន ខណៈពេលដែលព្រឹត្តិការណ៍នេះនឹងបន្តរៀបចំទៀតនៅ ថ្ងៃសុក្រ ទី 18 ខែធ្នូ ឆ្នាំ 2015 សំរាប់មហាជនទូទៅចូលរួម។

លោក គួច​​​ លេងឃាង អ្នកយុទ្ធសាស្ត្រផ្នែកទីផ្សារនិង ទំនាក់ទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន Public Housing Development (Cambodia) Ltd បានមានប្រសាសន៍ថា ៖ «ខ្ញុំសូម អរគុណយ៉ាងជ្រាល ជ្រៅចំពោះអតិថិជនទាំងអស់ ដែលបានមានចំណាប់អារម្មណ៍មកលើអាគារ ពាណិជ្ជកម្មរបស់យើង កាលពីសប្តាហ៍មុន ។ ក្រុមហ៊ុនយើងខ្ញុំនឹងរៀបចំ ឲ្យមានការកក់នូវ អាគារពាណិជ្ជកម្មនៅថ្ងៃសុក្រនេះបន្ថែមសំរាប់អតិថិជននិងអ្នក ដែលមិនទាន់បានកក់កាលពី សប្តាហ៍មុនដោយសារ មានអ្នកចូលរួមច្រើនពេក។ »

អ្នកវិនិយោគជាច្រើនកំពុងចាប់អារម្មណ៍លើ អាគារពាណិជ្ជកម្មរបស់ Camhomes

នៅសប្តាហ៍នេះ ការតាំងបង្ហាញអាគារពាណិជ្ជកម្មរបស់ Camhomes​ និងចាប់ផ្តើមពីម៉ោង 10:00 ព្រឹក ដល់ ម៉ោង 4:00 ល្ងាច ថ្ងៃសុក្រ នៅឯអាគារកាណាឌីយ៉ា ដែលនឹងមាន  ការធ្វើបទបង្ហាញនូវលក្ខណៈពិសេសៗ របស់អាគារពាណិជ្ជកម្មហើយផ្តល់ ឱកាសអោយអតិថិជនសួរសំណួរ រូមជាមួយនឹងការ កក់បន្ទប់ដែលនៅមានសល់ខ្លះៗ។ 

បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិ នៅខេត្តព្រះសីហនុកំពុងតែ សហការជាមួយជើងហោះ ហើរពីកូរ៉េ ខាងត្បូង សិង្ហបុរី និង ចិន ក៏ដូចជាការហោះហើរទៅ សៀមរាប ជារៀងរាល់ថ្ងៃ។  អ្វីទាំងនេះ បានជំរុញទំនាក់ទំនងអោយកាន់តែខ្លាំងឡើងជាមួយប្រទេសនៅតំបន់អាស៊ី ហើយទីក្រុងនៅ តំបន់ឆ្នេរសមុទ្រ បានទាក់ទាញភ្ញៀវទេសចរណ៍ជាងមួយលាននាក់ នៅអំឡុងពេល 8ខែដើមឆ្នាំនេះ។ 

លោកបានបន្ថែមថា៖« នេះគឺជាពេលដ៏ល្អប្រសើរបំផុតសំរាប់អ្នកវិនិយោគដែល ចង់វិនិយោគ នៅខេត្តព្រះសីហនុ ដែលជាតំបន់ដ៏មានសក្តានុពល មួយក្នុងប្រទេសកម្ពុជា។»

D’Seaview គឺជាគម្រោងអភិវឌ្ឍ​ន៍ទីមួយដែលមានអាគារពាណិជ្ជកម្មនិងលំនៅស្ថាន ហើយត្រូវបានសាងសង់នៅផ្ទៃដី​​ 9,818 ម៉ែតការ៉េ។ អាគារពាណិជ្ជកម្មនេះ ត្រូវបានរចនា ឡើងឲ្យមាន4ផ្នែកផ្សេងគ្នា ដែលសមស្រប​សំរាប់​​​ស្ថាប័នហិរញ្ញវត្ថុ អគារការិយាល័យ ភោជនីយ អាហារ ស្កាយិ៍បា មណ្ឌលសុខភាព ក្លឹបហាត់ប្រាណ​​ ហាងកែសម្ផស្ស Mini Mart​ កន្លែងក្មេងលេង និងបរិក្ខារ​ផ្សេងៗទៀត​ ជាច្រើន​ទៀត។​​

កម្មវិធីនេះនឹងបើកជាសាធារណៈដល់មហាជនទូទៅ។ ដូច្នេះ សូមអញ្ចើញអតិថិជនទាំងអស់ មកចូលរួមក្នុង​កម្មវិធីនេះអោយ បានច្រើនកុះករ ។

អ្នកវិនិយោគជាច្រើនកំពុងចាប់អារម្មណ៍លើ អាគារពាណិជ្ជកម្មរបស់ Camhomes
អ្នកវិនិយោគជាច្រើនកំពុងចាប់អារម្មណ៍លើ អាគារពាណិជ្ជកម្មរបស់ Camhomes
អ្នកវិនិយោគជាច្រើនកំពុងចាប់អារម្មណ៍លើ អាគារពាណិជ្ជកម្មរបស់ Camhomes
អ្នកវិនិយោគជាច្រើនកំពុងចាប់អារម្មណ៍លើ អាគារពាណិជ្ជកម្មរបស់ Camhomes

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត