AirAsia ឈ្នះពានរង្វាន់​បី​នៅ​ក្នុង​ កម្មវិធី​​ World Travel Awards 2015

ម៉ូរ៉ុកកូ ១៣ ធ្នូ ២០១៥៖ AirAsia group ដែល​ទើប​តែ​​​អបអរ​ខួប​​ទី ១៤ របស់​ខ្លួន​រួច​ថ្មីៗ​នេះ​ ​បាន​ទទួល​ពាន​​ដ៏​មាន​កិត្យា​នុភាព ​​បី​ពី​កម្មវិធី​​​ World Travel Awards ដោយ​បាន​ឈ្នះ​ពាន​ “ក្រុមហ៊ុន​អាកាសចរណ៍​ តម្លៃ​ទាប​ឈាន​មុខ​គេ​ លើ​ពិភពលោក” ជាលើកទី​បី​ជាប់ៗ​គ្នា​ ព្រមទាំង​ឈ្នះ​ពាន “គេហទំព័ររបស់​ក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាប​ឈាន​មុខ​គេ​ លើ​ពិភពលោក​” និងពាន​រង្វាន់​ “​កម្មវិធី​សម្រាប់​ទូរសព្ទរបស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ តម្លៃ​ទាប​ឈាន​មុខ​គេ​ លើ​ពិភពលោក” ជាលើក​ដំបូង។​

លោកស្រី​ Aireen Omar ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន AirAsia Berhad ​តំណាង​ឱ្យ​ AirAsia Group បាន​អញ្ជើញ​ទៅ​​ទទួល​ពាន​រង្វាន់​ នៅ​ក្នុង​កម្មវិធី​ World Travel Awards Gala 2015។​

​ភារកិច្ចរបស់​ World Travel Awards ​គឺ​​ ​ទទួល​ស្គាល់​ ផ្តល់​ពានរង្វាន់ និង​អបអរ​​ចំពោះ​ឧត្តម​ភាព​លើ​គ្រប់​ផ្នែក​ នៃ​ឧស្សាហកម្ម​​ទេសចរណ៍​ និង​​ការ​ធ្វើ​ដំណើរ​​នៅ ទូទាំង​​ពិភពលោក​​ ហើយ​​ត្រូវ​បាន​ទទួល​ស្គាល់ជាសកល​​ ថា​ជា​សញ្ញាសម្គាល់​​គុណភាព​ ដែល​មាន​ការ​បោះឆ្នោត​រហូត​ដល់​ជាង ៦៥០,០០០ សំឡេង​ដោយ​អ្នក​ជំនាញ​ផ្នែក​អាកាសចរណ៍​ និងអ្នកដំណើរ​។​

លោក Tony Fernandes នាយក​ប្រតិបត្តិ​ AirAsia Group បាន​មានប្រសាសន៍​​យ៉ាង​ដូច្នេះ​ថា​ “​យើងតែង​​​បំពេញ​ ការងារ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​​​ន៍​ជា បន្តបន្ទាប់​ចំពោះ​ សេវាកម្ម​ដ៏​ល្អ​ឥតខ្ចោះ​ ពានរង្វាន់​ចំនួន​បី​នាពេល​នេះ​ និង​ជា​ពិសេស​ការ​ទទួល​ ស្គាល់​ជា​​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ឈាន​មុខ​គេ​ លើពិភពលោក​ ជាលើកទី​បី​ជាប់ៗគ្នា​​នេះ​គឺ​ជា​ ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​បំផុត។​ យើង​ក៏​មានក្តី​​រំភើប​ ណាស់​ដែរ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​​ជា​​ បេក្ខភាព​ក្នុង​ប្រភេទ​ “ក្រុម​អ្នក​បម្រើ​ការ​នៅ​លើ​ យន្ត​ហោះ​ឈាន​មុខ​គេ​ លើ​ពិភពលោក”។​ ២០១៥ គឺ​ជា​ឆ្នាំ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​​ណាស់​ តែ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​ ក្រុម​ការងារ​​ ដែល​តែង​រួប​​រួម​គ្នា​បំពេញ​ការងារ​ យ៉ាង​អស់​ពី​ចិត្ត​ដើម្បី​ ពង្រឹង​ខ្លួន​ឱ្យ​កាន់​តែ​ខ្លាំង​ និង​ល្អ​ប្រសើរ​ជាងមុន​ ដោយធ្វើ​ការ​សិក្សា​លើ​បទពិសោធន៍​ ទាំង​ឡាយ​របស់​យើង។​ នេះ​គឺ​ជា​មរតក​ដែល​ បន្សល់​ទុក​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ដែល​យើង​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​គ្រប់​សេវាកម្ម​ និង​បណ្តាញ​ធ្វើ​ដំណើរ​របស់​ យើង​បន្ថែម​លើ​ការ​អភិវឌ្ឍន៍​​មួយ​ចំនួន​ទៀត​ចំពោះ​គេហទំព័រ​និង​កម្មវិធី​ សម្រាប់​ទូរសព្ទ​របស់​យើង។​ យើង​​ប្តេជ្ញា​កាន់​តែ​មុតមាំ​ ក្នុង​ការ​បន្ត​​​កែលម្អ​គុណ ភាព​នៃ​សេវាកម្ម​បម្រើ​អតិថិជន​ និង​សំឡឹង​ឆ្ពោះ​ទៅមុខ​​បំពេញ​ឱ្យ​ បាន​លើស​ពី​តម្រូវ​ការ​​របស់​ អតិថិជន​សម្រាប់​ឆ្នាំ​ ២០១៦។​

 “សូម​ថ្លែង​អំណរគុណ​​ដ៏​ស្មោះ​​​ត្រង់​ចំពោះ​អតិថិជន និង​សមាជិក​ឧស្សាហកម្ម​ទេសចរណ៍សម្រាប់​ការ​បន្ត​គាំទ្រ​ និង​បោះ​ឆ្នោត​ តាំង​ពី​ដើម​មក។​ ការ​បាន​​ជាប់​ជាបេក្ខភាព និង​បន្ត​រហូត​ដល់​ឈ្នះ​ ពាន​ក្នុង​ការ​ប្រកួត​ ប្រជែង​ជា​សកល​បែប​នេះ ​ពិត​ជា​គួរ​ឱ្យ​ត្រេក​អរ​ ហើយ​ខ្ញុំ​សូម​ចែក​រំលែក​ពានរង្វាន់​ ដែល​បាន​ឈ្នះ​នេះ​ជូន​ទៅ​ បុគ្គលិក​ទាំង​ ១៧,០០០ នាក់​របស់​ AirAsia នៅ​ជុំ​វិញ​ពិភពលោក។​”

ថ្មីៗ​នេះ AirAsia ក៏​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ផងដែរ​ ដោយ​​​ផ្តួលក្រុមហ៊ុន​អាកាសចរណ៍​ដែល​ផ្តល់​សេវាកម្ម​ជា​ច្រើន​ ប្រភេទ​​នានា​ ហើយ​​ឈ្នះ​ពាន​ “ក្រុម​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ ឈាន​មុខ​គេ​នៅ​តំបន់​អាស៊ី”​ ​ពី​​កម្មវិធី​ World Travel Awards (Asia & Australasia) Gala 2015​។​

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​ប្រតិបត្តិការ​នៅ​ប្រទេស ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ឥណ្ឌា និងជប៉ុន​ នេះ​បាន​ដឹក​ ជញ្ជូន​អ្នក​ដំណើរ​ជាង​ ៣០០ លាន​នាក់​មក​ហើយ​ក្នុង​ រយៈ​ពេល​មិន​ដល់​ ១៤ ឆ្នាំ​ផង​ក្នុង​ដំណើរ​ការ​អាជីវកម្ម​របស់​ ខ្លួន​​តាមរយៈ​បណ្តាញ​ផ្លូវ​ហោះ​ហើរ​ ដ៏​ធំ​ទូលាយ​​ដែល​គ្រប​ដណ្តប់​ លើ​ទិសដៅ​ហោះ​ហើរ​ជាង ១០០ ​នៅ​ក្នុងប្រទេស​ចំនួន​​ ២២។​

សម្រាប់​ព័ត៌មាន​​រួម​ជាមួយ​កម្មវិធី​ពិសេសៗ និង​សកម្មភាព​ថ្មីៗ​របស់ AirAsia សូម​តាមដាន​​នៅ​លើ​បណ្តាញសង្គម​​ Facebook () និង​ Twitter ()។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត