សិង្ហបុរី ឆ្មក់ចាប់បាន ភ្លុកដំរីខុសច្បាប់ និង ស្រកាពង្រូល តម្លៃ ១,៣ លានដុល្លារ

សិង្ហបុរី៖ អាជ្ញាធរឧស្សាហកម្ម ស្បៀងអាហារ និងបសុសត្វនៃ ប្រទេសសិង្ហបុរី ហៅកាត់ថា AVA សហការជាមួយ ផ្នែកគយ បានស្ទាក់ចាប់បានភ្លុកដំរីខុសច្បាប់ ដែលមានតម្លៃក្រោម ការប៉ាន់ប្រមាណស្មើនឹង ១,៣លានដុល្លារ សិង្ហបុរី ស្មើនឹង ៩២២.០០០ដុល្លារអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ការរត់ពន្ធភ្លុកដំរីខុស ច្បាប់ទម្ងន់ ៨០០គីឡូក្រាម (ជាវត្ថុធាតុដើមមិនទាន់សំយោគ) ដែល មានប្រភពដើមពីទីក្រុងឡាហ្គូ ប្រទេស នីសេរីយ៉ា ហើយត្រូវបាននាំចេញដោយ ខុសច្បាប់ ទៅកាន់ប្រទេសវៀតណាម ឡាវ ឆ្លងកាត់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែធ្នូ ថ្មីៗនេះ។

យោងតាមប្រភពជិតស្នីទមួយបានឲ្យដឹងថា ភ្លុកដំរីចំនួន ២៥៥បំណែក មានទម្ងន់ ៥០៥ គីឡូក្រាម និងស្រកាសត្វ ពង្រូលមានទម្ងន់ ៣២៤គីឡូក្រាម ត្រូវបានរឹបអូស។ ការរឹបអូស ភ្លុកដំរីខុសច្បាប់ដែលមានតម្លៃ ១,៣លានដុល្លារ សិង្ហបុរី ស្មើនឹង ៩២២.០០០ដុល្លារ អាមេរិក នេះជាការរឹបអូសទ្រង់ទ្រាយធំលើកទី៥ ហើយក្រោមការធ្វើការ របស់អាជ្ញាធរសិង្ហបុរី ចាប់តាំងពីឆ្នាំ២០០២៕

សិង្ហបុរី ឆ្មក់ចាប់បាន ភ្លុកដំរីខុសច្បាប់ និង ស្រកាពង្រូល តម្លៃ ១,៣ លានដុល្លារ

សិង្ហបុរី ឆ្មក់ចាប់បាន ភ្លុកដំរីខុសច្បាប់ និង ស្រកាពង្រូល តម្លៃ ១,៣ លានដុល្លារ