អ្នកកាសែតជប៉ុន ត្រូវដោះលែង បន្ទាប់ពីបរិហាកេរ្តិ៍ ប្រធានាធិបតី កូរ៉េខាងត្បូង

សេអ៊ូល ៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ បានលើកលែងការ ចោទប្រកាន់ ចំពោះអ្នក កាសែតជប៉ុនមួយរូប ដែលបានទទួលរងការចោទប្រកាន់ លើបទ បរិហាកេរ្តិ៍ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឺនហេ នៅក្នុងអត្ថបទរបស់ខ្លួន ដែលបានចុះផ្សាយ កាលពីខែសីហា ឆ្នាំ ២០១៤។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ចេញផ្សាយបន្តទៀតថា កាលពីមុនតុលាការបានសម្រេចផ្តន្ទា ទោស អ្នកកាសែត ឈ្មោះ តាត់ស៊ូយ៉ា កាតុ ខាងលើនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ  ដែលជាអតីត ប្រធានកាសែត សានកៃ ស៊ូប៊ុន ទៅបទចោទប្រកាន់ថាលោក បានចេញផ្សាយ នូវអត្ថបទមួយ ដោយ មានន័យរិះគន់លោកស្រី ផាក ថាមិនដឹងជារវល់ទៅទីណានោះទេ នៅពេល ដែលនាវាលិចសម្លាប់ មនុស្ស ៣០០នាក់ កាលពីខែមេសា ឆ្នាំ ២០១៤។

តុលាការ បានសម្រេចជាថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយថាលោក កាតុ ដែលមានវ័យ ៤៩ឆ្នាំ ពុំមានទោសអ្វី ដូចការចោទប្រកាន់នោះឡើយ។

គួរបញ្ជាក់ថា តុលាការបានសម្រេច ជាថ្មី ដោយទទួលបានការណែនាំពីក្រសួងការបរទេសកូរ៉េខាង ត្បូង ឲ្យធ្វើការកាត់ទោសនេះ ដោយគិត ពិចារណាឲ្យបានខ្លាំងក្លា ទៅលើទំនាក់ទំនង រវាងកូរ៉េខាងត្បូង និង ជប៉ុន ផង៕

អ្នកកាសែតជប៉ុន ត្រូវដោះលែង បន្ទាប់ពីបរិហាកេរ្តិ៍ ប្រធានាធិបតី កូរ៉េខាងត្បូង