រូបស្រ្តី នៅលើជញ្ជាំង អគារបូឌីង ត្រូវបាន លុបចេញវិញហើយ

ភ្នំពេញ៖ រូបភាពស្រី្តម្នាក់ នៅលើអគារបូឌីងដែលគេដឹងថា មានជនបរទេសម្នាក់ គូរនៅលើនោះ ត្រូវបានលុបចោលវិញ ក្រោយពីរូបភាពបាន លេចឡើង នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក មិនបានប៉ុន្មានម៉ោងផងនោះ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។ រូបភាពស្រ្តីនៅលើជញ្ជាំងនេះ បានបង្កឲ្យមានភាពភ្ញាក់ជាខ្លាំង ក្រោយពីអាជ្ញាធរភ្នំពេញ បានបញ្ជាឲ្យលុបចេញជាបន្ទាន់ ហើយបញ្ជាឲ្យរកមុខ អ្នកគូរថែមទៀតផង។

ព្រមជាមួយគ្នានេះដែរ ក្រុមអ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បានបញ្ចេញមតិរិះគន់ជាខ្លាំង ចំពោះការចេញបញ្ជាឲ្យលុបរូបស្រី្ត ដែលជនបរទេស គូរនៅលើជញ្ជាំងអគារបូឌីងនេះ។

ក្នុងនោះបានលើកឡើងថា មិនគួរលុបចោលនោះទេ ព្រោះមិនបានបង្កឲ្យមានផលប៉ះពាល់អ្វីឡើយ មានតែធ្វើឲ្យមានសោភ័ណភាព មួយកម្រិតថែមទៀត។ ពួកគេក៏បានលើកសរសើរ ពីស្នាដៃអ្នកគូររូបនោះផងដែរ។

ដើម្បីចង់ដឹងថា មានមូលហេតុអ្វី បានជាឲ្យលុបវិញ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានព្យាយាមទាក់ទងទៅ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជាច្រើនលើកច្រើនសា ប៉ុន្តែលោកមិនទទួលឡើយ៕