ឃាត់ប្រុស ស្រី៤នាក់ ពាក់ពន្ធ័ ករណីលក់ និងជក់គ្រឿងញៀន

បន្ទាយមានជ័យ៖ មនុស្សប្រុស ស្រី៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ព្រះពន្លា ចាប់ខ្លួន ខណៈពួកគេធ្វើ សកម្មភាពលក់និងជក់គ្រឿងញៀន កាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ផ្លូវរថភ្លើង ក្នុងភូមិសែនសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៤នាក់ ១/ឈ្មោះ ឡា សុជា ភេទប្រុស អាយុ៣៤ឆ្នាំ ២/ឈ្មោះ ឡាយ ស្រីណេត ហៅដា ភេទស្រី អាយុ២៩ឆ្នាំ ៣/ឈ្មោះ ទឹម ទុន ភេទប្រុស អាយុ២២ឆ្នាំ ៤/ឈ្មោះ កែម សុខេង ភេទស្រី អាយុ៣១ឆ្នាំ បច្ចុប្បន្នពួកគេរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយជ័យ មានមុខរប មិន ពិតប្រាកដ។ដកហូតបានសំបកថង់ផ្លាស្ទិកចំនួន២៣ ដែកកេះ២ ទូរសព្ទ័២គ្រឿង។

លោក ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៥នេះថា ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចយើងធ្វើឡើងក្រោយពីមាន ពលរដ្ឋ ជាច្រើនបានប្តឹងមកឲ្យជួយអន្តរាគមន៍ ដោយសារមានឈ្មោះ ឡា សុជា ជាប្តី និងឈ្មោះ កែម សុខេង ជាប្រពន្ធ បានធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនម៉ាសេរីនៅចំនុចស្ថានីយ៍រថភ្លើង ក្រោយចុះស្រាវ ជ្រាវសមត្ថកិច្ចយើងក៏ឈានដល់ការចាប់ខ្លួនពួកគេយកមកសួនាំ មួយសន្ទុះមានគេខលមកទូរសព្ទ័ ជនសង្ស័យដើម្បីកកម្មង់ទិញគ្រឿងញៀនមែន បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ន ដើម្បី សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ឃាត់ប្រុស ស្រី៤នាក់ ពាក់ពន្ធ័ ករណីលក់ និងជក់គ្រឿងញៀន