ចិន​បាញ់​បង្ហោះ​ផ្កាយ​រណប​ស្រាវជ្រាវ​វត្ថុ​ធាតុ​ខ្មៅ​តូច​បំផុត​មើល​មិនឃើញ

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បាន​បញ្ជូន​ទៅ​កាន់​អវកាស​នូវ​ផ្កាយ​រណប​ស្រាវជ្រាវ​ធូលី​តូច​បំផុត​នៃ​សារធាតុ​ខ្មៅ DAMPE (DARK MATTER PARTICLE EXPLORER) ដើម្បី​ស្រាវជ្រាវ​រក​ភស្តុ​តាង​នានា​នៃ​អត្ថិភាព​វត្ថុ​ធាតុ​មើល​មិនឃើញ​នេះ ដែល​យោង​តាម​ពួក​អ្នក​វិទ្យាសាស្ត្រ​ថា រួម​មាន​ផ្នែក​មួយ
យ៉ាង​ធំ​នៃ MASSE របស់​ចក្រ​វា​ឡ ។

ផ្កាយ​រណប​នេះ​មាន​រហស្សនាម​ថា អ៊ូ​ខុ​ង ។ វា​ត្រូវ​បាន​បាញ់​បង្ហោះ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ដោយ​កាំជ្រួច​បញ្ជូន LONGUE MARCHE 2-D ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប JIUQUAN ។ វា​ចូល​ក្នុង​តារាវិថី​កម្ពស់​៥០០​គីឡូម៉ែត្រ ដើម្បី​ពិនិត្យ​ពី​ទិស​ដៅ ថាមពល និង​អាំង​តង់​ស៊ី​តេ​អគ្គិសនី​នៃ​វត្ថុ​ធាតុ​តូច មើល​មិនឃើញ​តែ​មាន​ថាមពល​ខ្ពស់​ក្នុង​លំហ​អវកាស ៕