លោ​ក​ សាយ សំ​អា​ល់ អ​នុ​ញ្ញា​ត​ឲ្យ​ឯ​ក​អគ្គ​រ​ដ្ឋ​ទូ​ត​​​អា​មេ​រិ​ក ​ជួ​ប​ពិ​ភាក្សា​​ជ​ម្រុ​ញ​កិ​ច្ច​សហ​ការ​លើ​ប​រិ​ស្ថា​ន​

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ប​រិ​ស្ថា​ន បា​ន​អ​នុ​ញ្ញា​ត​ឲ្យ​លោ​ក William A. Heidt ឯ​ក​អ​គ្គ​រដ្ឋ​ទូ​ត នៃ​ស្ថា​ន​ទូត​ស​ហ​រដ្ឋ​អា​មេ​រិ​ក ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ចូ​ល​ជួ​ប​ស​ម្តែ​ង​កា​រ​គួរ​ស​ម​ ​ពិ​ភា​ក្សា​កា​រ​ងា​រ​ពា​ក់​ព័​ន្ធ នឹ​ង​កា​រ​ងា​រ​គ្រ​ប់​គ្រ​ង​ប​រិ​ស្ថា​ន និ​ង​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​នៅ​ក​ម្ពុ​ជា នៅព្រឹ​ក​ថ្ងៃ​ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ។ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងអបអរសាទរ ចំពោះការចូលកាន់តំណែងរបស់លោក ជាឯកអគ្គរដ្ឋទូត ហើយ​លោ​ក​រដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីស្ថានភាព និងវឌ្ឍនភាពការងារ របស់ក្រសួងបរិស្ថាន ដោ​យ​រំ​លេ​ច​នូ​វ​ចក្ខុ​វិ​ស័យ បេសកកម្ម និងទិសដៅការងារ ពាក់ព័ន្ធនឹងតួនាទីភារកិច្ចរបស់ក្រសួង ជាពិសេសការពង្រឹង តួ​នា​ទី​អង្គ​ភា​ព​ជំ​នាញ នៅថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវការលើកកម្ពស់គុណភាពបរិស្ថាន ការរក្សាបាននូវតុល្យភាព នៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅ ដោយចីរភាព៕ ដោយ៖ ចាន់ធី