រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កោះអញ្ជើញប្រធានតុលាការ និងព្រះរាជអាជ្ញា​ទូទាំងប្រទេស មកប្រជុំរឿងកិច្ចសហការអនុវត្តច្បាប់

ភ្នំពេញ ៖ យោង​តា​ម​លិ​ខិ​ត​ថ្មី​មួយ​ទៀ​ត​​​ពី​ម​ន្រ្តី​ក្រ​សួ​ង​យុ​ត្តិ​ធ​ម៌ បាន​ឲ្យ​ដឹ​ង​ថា​លោ​ក អង្គ វង្ស​វង្ឍា​នា​ រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​យុ​ត្តិ​ធ​ម៌ បាន​កោះ​អ​ញ្ជើ​ញ​ប្រ​ធា​ន​តុ​លា​កា​រ និង​ព្រះ​រា​ជ​អា​ជ្ញា​​ទូ​ទាំ​ង​ប្រ​ទេ​ស ដើ​ម្បី​ចូ​ល​រួម​កិ​ច្ច​ប្រ​ជុំ​ស្តី​ពី​កិច្ច​ស​ហ​កា​រ​អ​នុវត្តច្បាប់ រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការងារពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះ នឹងធ្វើឡើនៅទីស្តីការក្រសួងយុត្តិធម៌ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨៖៣០នាទីដល់ម៉ោង ១១៖៣០នាទីព្រឹក។ ការកោះអញ្ជើញប្រធានសាលាដំបូងរាជធានី-ខេត្ត និងព្រះរាជអាជ្ញា នៃ​អយ្យ​កា​រ​អ​ម​សា​លា​ដំ​បូង​រា​ជ​ធា​នី​-​ខេ​ត្ត​ទាំ​ងអ​ស់ គឺដើម្បីមកចូលរួម នៅក្នុងប្រជុំអន្តរស្ថាប័ន (ក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និង​កង​រា​ជ​អា​វុ​ធ​ហ​ត្ថ) លើប្រធានបទ «កិច្ចសហការអនុវត្តច្បាប់ រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុង​ការ​ព​ង្រឹ​ង​ស​ន្តិ​សុខសាធារណៈ បង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ»។ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតមួយកោះហៅ ព្រះ​រាជអាជ្ញាទូទាំងប្រទេស បើកកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ស្អែកនេះ ដើ​ម្បី​ពិ​ភា​ក្សា​អំ​ពី​ការ​លើក​លែង​ទោ​ស និងពិនិត្យសំណុំរឿង លួច […]