តារា​ម៉ូ​ដែល​​ថៃ​ដ៏​ល្បីឈ្មោះ មាន​ប្រវត្តិ​មិនធម្មតា

​តារា​ម៉ូ​ដែល​ភេទ​ទី​បី Mimi Tao ដែល​ទទួលបាន​ភាពល្បីល្បាញ និង ការជោគជ័យ​ក្នុង​ជីវិត​សិល្បៈ​បាន​បង្ហើប​ពី​ប្រវត្តិ​របស់ខ្លួន​កាលពី​កុមារភាព ដែល​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។​

តារា​ម៉ូ​ដែល​​ថៃ​ដ៏​ល្បីឈ្មោះ មាន​ប្រវត្តិ​មិនធម្មតា

​នាង​បាន​ប្រាប់ថា ឈ្មោះ​ពិត​របស់​នាង​គឺ Phajaranat Nobantao ហើយ​កាលពី​នាង​មាន​អាយុ ១២ ឆ្នាំ នាង​ក៏​ធ្លាប់បាន​ទៅ​បួស​រៀន​នៅ​វត្ត​មួយ​បាន ៦ ឆ្នាំ ផងដែរ ក៏ប៉ុន្តែ​ដោយសារតែ​ចំណង់​ចំណូលចិត្ត​ពី​កំណើត ចូលចិត្ត​ការតុបតែង​ខ្លួន និង កាយវិការ​ទន់ភ្លន់​ដូច​មនុស្ស​ស្រី ក៏​កើត​គំនិត​ចង់​រស់នៅ​ជា​មនុស្ស​ស្រី។

តារា​ម៉ូ​ដែល​​ថៃ​ដ៏​ល្បីឈ្មោះ មាន​ប្រវត្តិ​មិនធម្មតា

បំណងប្រាថ្នា​របស់​នាង​កាន់តែ​កើនឡើង​ទ្វេ​រដង បន្ទាប់ពី​នាង​បាន​ស្គាល់​មិត្តភក្តិ​បួន​នាក់​ផ្សេងទៀត ដែល​ពួកគេ​ក៏​ចូលចិត្ត​តុបតែង​ខ្លួន​ដូច​មនុស្ស​ស្រី​ដែរ​ដូចជា ការ​លាបម្សៅ គូស​ត្របកភ្នែក ឬ ក៏​លាប​បបូរមាត់​ជាដើម។ ក្រុម​សម្ងាត់​របស់​នាង​ក៏​ធ្លាប់ប្រើ​ថ្នាំ​ពង្រីក​សុដន់​ផងដែរ តែ​រឿងរ៉ាវ​នេះ​ក៏​ត្រូវបាន​ម្តាយ​នាង​ដឹង រហូត​គម្រាម​កាត់កាល​នាង​ចោល ប្រសិនបើ​នាង​មិន​ព្រម​លះបង់​បំណងប្រាថ្នា​ចង់​ក្លាយជា​មនុស្ស​ស្រី​នេះ។

តារា​ម៉ូ​ដែល​​ថៃ​ដ៏​ល្បីឈ្មោះ មាន​ប្រវត្តិ​មិនធម្មតា

ថ្វីបើ​មានការ​គម្រាម​ពី​ម្តាយ នាង Tao នៅតែ​បន្ត​រស់នៅ​តាមរបៀប​ជីវិត​ដែល​នាង​ចង់បាន ហើយ​បន្ទាប់ពី​បួស​រៀន​បាន ៦ ឆ្នាំ នាង​ក៏​សឹក​ចេញពី​វត្ត រក​ការងារ​ធ្វើ​ជួយ​សងបំណុល​ម្តាយ ហើយ​អាជីព​ដែល​នាង​ជ្រើសរើស​នោះ​គឺជា​តារា​ម៉ូ​ដែល ហើយ​ការ​ខំប្រឹងប្រែង​របស់​នាង​ក៏បាន​ជួយ​នាង​ឲ្យ​មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ទីក្រុង​បាងកក​៕ ថា​វរិ​ទ្ធ​