អាជ្ញាធរ​រាជធានី​ភ្នំពេញ លុប​គំនូរ​លើ​ជញ្ជាំង​អាគារ​ប៊ូ​ឌី​ង​

ភ្នំពេញ: ​រហូតដល់​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​លុប​គំនូរ​លើ​ជញ្ជាំង​អាគារ ប៊ូ​ឌី​ង នៅ​រាជធានី​ភ្នំពេញ​។ វិធានការ​នេះ ត្រូវបាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ ប្រកាសថា នឹង​ចាត់​ឱ្យ​អាជ្ញាធរ ធ្វើការ​ស្រាវជ្រាវ​រកម​នុស្ស​មួយក្រុម ដែល​បាន​គូររូប​ភាព នៅលើ​ជញ្ជាំង​អគារ​ប៊ូ​ឌី​ង មក​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់ខ្លួន​។​
 
​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា នៅពេល​ថ្មីៗ​នេះ មាន​មនុស្ស​មួយក្រុម បាន​គូរ​រូបភាព​នៅលើ​ជញ្ជាំង​អគារ​ប៊ូ​ឌី​ង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដោយ​អះអាងថា មានការ​អនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ បណ្ដាលឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​។​

​ជាមួយ​បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា ខ្លួន​ពិតជា​មិន​ធ្លាប់បាន​អនុញ្ញាត​ជូន​ឡើយ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ នឹង​ចាត់​ឱ្យ​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្តិ មក​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់ខ្លួន និង​ធ្វើការ​លុបចោល​ឱ្យមាន​លក្ខណៈ​ដូចដើម​វិញ​។

​យ៉ាងណាក៏ដោយ វិធានការ​របស់​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ ដែល​បាន​លុប​គំនូរ​ស្ត្រី​មួយ​កំណាត់​ខ្លួន កាន់​ម្ជុល ចេញពី​អាគារ​ចាស់​ទ្រុត​ទ្រោម​នៅ​ប៊ូ​ឌី​ង​នោះ ត្រូវបាន​គេ​រិះគន់​តាម​ហ្វេ​ស​ប៊ុ​ក​យ៉ាងខ្លាំង នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥៕​

អាជ្ញាធរ​រាជធានី​ភ្នំពេញ លុប​គំនូរ​លើ​ជញ្ជាំង​អាគារ​ប៊ូ​ឌី​ង​

អាជ្ញាធរ​រាជធានី​ភ្នំពេញ លុប​គំនូរ​លើ​ជញ្ជាំង​អាគារ​ប៊ូ​ឌី​ង​

អាជ្ញាធរ​រាជធានី​ភ្នំពេញ លុប​គំនូរ​លើ​ជញ្ជាំង​អាគារ​ប៊ូ​ឌី​ង​