គណៈកម្មការរៀបចំកម្មវិធីប្រកួត FRESHIE ទទួលស្គាល់ថា ជនសង្ស័យលួចរថយន្ត Range Rover គឺពិតជា Freshie Boy

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ខាងគណៈកម្មការរៀបចំកម្មវិធីប្រកួត  FRESHIE GIRLS& BOYS បានទទួលស្គាល់ថា ជនសង្ស័យលួចរថយន្ត Range Rover នេះគឺពិតជា Freshie Boy ហេង សំណាង ជំនាន់ទី១១ ឆ្នាំ ២០១២ ពិតប្រាកដ។

នេះបើតាម បានបង្ហាញឲ្យដឹងថា៖

គណៈកម្មការរៀបចំកម្មវិធីប្រកួត  FRESHIE ទទួលស្គាល់ថា ជនសង្ស័យលួចរថយន្ត Range Rover គឺពិតជា Freshie Boy

គួរបញ្ជាក់ថា កាលពីម្សិលមិញ ក្រោយពីផ្ទុះរឿង ករណីលួចរថយន្តម៉ាក RANGE ROVER មក មានអ្នកប្រើប្រាស់ហ្វេសប៊ុក មួយចំនួន បានចេញមុខអះអាង ថាអាចចំណាំ និងស្គាល់មុខជនសង្ស័យរូបនោះបាន ថាជាបេក្ខជន Freshie Boy ជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០១២ ហើយដើម្បីបំបាត់ចំងល់ ខ្មែរឡូត បានព្យាយាមទាក់ទងទៅកាន់ អ្នកគ្រប់គ្រងកម្មវិធី Freshieនិងត្រូវគេលើកយកមកវែកញែក យ៉ាងក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុក នេះដែរ ប៉ុន្តែអ្នកលើកទូរសព្ទបានប្រាប់ថា កំពុងជាប់រវល់ មិនទាន់បានដឹងអំពី ព័ត៌មាននេះនៅឡើយទេ។ 

នេះបើតាមព័ត៌មានបន្ថែមកាលពីព្រឹកមិញ ដែលបានចុះផ្សាយ ដោយ ភ្នំពេញបានឲ្យដឹងថា ក្រោយពេលទទួល ពាក្យបណ្តឹងរបស់ម្ចាស់រថយន្ត សមត្ថកិច្ចអាវុធហត្ថបានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បុរស់ម្នាក់ និងរថយន្ត១គ្រឿងដែលជារបស់ ជនរង គ្រោះត្រលប់មកវិញ ។ តាមចម្លើយសារភាពរបស់ជនល្មើស បានប្រាប់ថារូបគេមានឈ្មោះ ហេង ថៃ អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ពិតជាបានលួច រថយន្ត មួយគ្រឿងម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2622 របស់ជនជាតិ ចិន ឈ្មោះ Liu Xue Bing កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ពិតប្រាកដមែន ដែលនៅពេលនោះខ្លួនបានចូលទៅ ម៉ាស្សានៅហាងម៉ាស្សា ឡាក់គីហ្វូត ឋិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលនៅពេល ទៅដល់ខ្លួនបានចូលទៅក្នុងបន្ទប់ដាក់សម្លៀកបំពាក់ និងសម្ភារៈ ឃើញទូដាក់សម្ភារៈរបស់ជន រងគ្រោះបិទមិនសូវជិត ខ្លួនបានយកដៃគាស់ទាញទ្វារ ទូចេញ និងបានលូកយកកាបូប១មក ដោយក្នុងកាបូបនោះមាន ប៉ាស្ព័រ១, អត្តសញ្ញាណប័ណ្ណ១, ប័ណ្ណបើកបរ១, ទូរស័ព្ទ១គ្រឿង លុយ៣០០ដុល្លារ និង សោរឡាន១។ បន្ទាប់មកខ្លួនបានចេញ ទៅក្រៅលួចយកឡានតែម្តង និងយកឡាននោះទៅផ្ញើទុកនៅកន្លែងផ្ញើឡាន T3 នៅផ្លូវ១៥៤ សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ។ ក្រោយពេលផ្ញើឡានរួចខ្លួនបានឆែកឃើញក្នុងឡានមានលុយ ៧,០០០ដុល្លារទៀត ខ្លួនក៏បាន យកលុយចេញ ទៅទាំងអស់ រួចត្រឡប់ទៅផ្ទះឋិតក្នុងខណ្ឌ៧មករា រហូតដល់យប់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ ២០១៥ ទើបខ្លួនទៅយកឡានពីកន្លែងផ្ញើមកជិះ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្ទាក់ចាប់តែ ម្តង។

គណៈកម្មការរៀបចំកម្មវិធីប្រកួត  FRESHIE ទទួលស្គាល់ថា ជនសង្ស័យលួចរថយន្ត Range Rover គឺពិតជា Freshie Boy

គណៈកម្មការរៀបចំកម្មវិធីប្រកួត  FRESHIE ទទួលស្គាល់ថា ជនសង្ស័យលួចរថយន្ត Range Rover គឺពិតជា Freshie Boy

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត