មន្ត្រីជំនាញចុះពិនិត្យ រោងចក្រទឹកកក មួយកន្លែងបិតស្រាស ក្រោយលេចលឺថា ទឹកកកមានជាតិគីមី ស្រាស មានជាតិពុល

បន្ទាយមានជ័យ ៖សមត្ថកិច្ចចម្រុះ បានចុះទៅត្រួតពិនិត្យ រោងចក្រផលិត ទឹកកកដំធំ មួយយីហោ សេះហោះមាន ជ័យនិងទីតាំងផលិត ស្រាសមួយកន្លែងទៀតស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីបង្ការទប់ស្កាត់ទៅលើការផលិត ទឹកកក និងស្រាស ប្រើប្រាស់សារធាតុគីមី និងសាធារពុល  បង្កប៉ះពាល់ដល់អាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យការផលិតទឹកកក និងការផលិតស្រាសមានពីរទីតាំង ពីណាក់សមត្ថកិច្ចជំនាញចម្រុះ ធ្វើឡើងនៅព្រឹកមិញនេះ ត្រូវគេមើលឃើញថា ក្រោយពីមានការលិចឮព័ត៌មាន និងការព្រួយបារម្ភរបស់ ប្រជាពលរដ្ឋថាការផលិតទឹកកកត្រូវគេសង្ស័យមានសារធាតុគីមីរឺដាក់ជីអ៊ុយរ៉េ ដើម្បីឱ្យទឹកកកឆាប់កករឹង និង មានពណ៌សល្អ ធ្វើឱ្យ បង្កឱ្យប៉ះពាល់សុខភាព និងការផិតស្រាសដាក់សារធាតុថ្នាំពុលបង្ក ឱ្យពុល ស្លាប់ប្រជាពលរដ្ឋនៅខេត្តក្រចេះជាបន្តបន្ទាប់កាលពីកន្លងទៅថ្មីៗជាដើមនោះ។

ទន្ទឹមនោះសមត្ថកិច្ចធ្វើការ ត្រួតពិនិត្យរោងចក្រផលិតទឹកកក សេះហោះមានជ័យរកឃើញថា ការផលិត ទឹកកក នៅក្នុងរោងចក្រមួយនេះមិនទាន់ត្រូវស្តង់ដានៅឡើយនោះទេ ដោយធុងដែកបង្កកទឹកកក មានសភាពច្រេះចាស់មួយចំនួនធំ មិនមានកំរបបិទធុងបង្កក ទឹកកកជាហេតុអាចធ្វើឱ្យធុលីហ៊ុយចូល ដែលប៉ះពាល់ទៅលើផ្នែកអនាម័យ និង ការបំពាក់ប្រព័ន្ធ (UV) ហៅថាប្រព័ន្ធឆ្លងកាត់កំចាត់មេរោគ នោះដាក់នៅឆ្ងាយខុសទីតាំងពីធុងច្រកទឹកកក ប្រើប្រាស់ទឹកស្ទឹងសិរីសោភ័ណនិង រកឃើញកត្តាខ្វះ ខាតមួយចំនួនទៀត។

នៅពេលនោះមន្រ្តីជំនាញក៏បានធ្វើការអប់រំ ណែនាំនិងឱ្យអ្នកគ្រប់គ្រង រោងចក្រផលិតទឹកកកធ្វើកិច្ចសន្យា ត្រូវកែប្រព័ន្ធបច្ចេកទេសខ្វះខាតខាងលើឱ្យបានត្រឹមត្រូវឡើងវិញ ដើម្បីបញ្ចៀសកុំឱ្យមានបញ្ហាប៉ះពាល់ សុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកទទួលទាន។

ជាមួយគ្នានោះដោយសមត្ថកិច្ចជំនាញ ក៏ដូចជាអ្នកគ្រប់គ្រងរោងចក្រអះអាងថា រោងចក្រផលិត ទឹកកកសេះហោះ នោះមិនមានការផលិតទឹកកកដាក់សាធាតុគីមីរឺជីអ៊ុយរ៉េនោះឡើយ ព័ត៌មានថាទឹកកក ដាក់ជីអ៊ុយរ៉ែ ជាពាក្យចាមអារាមប៉ុណ្ណោះ ។ រោងចក្រទឹកកកសេះហោះមានជ័យបច្ចុប្បន្ន ផលិតទឹកកក ចំនួន២ប្រភេទ ទឹកកកអនាម័យ និងទឹកកកដើម ។ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ផលិតទឹកកក បានចំនួន ពី១៩០០ដើមទៅ២២០០ដើម និងទឹកកកអនាម័យបានចំនួន២៥តោន។

នៅថ្ងៃដដែលមន្ត្រីជំនាញក៏បន្តទៅត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋមួយកន្លែងផលិតស្រាស នៅចំណុច ភូមិព្រះពន្លា សង្កាត់ព្រះពន្លា សមត្ថកិច្ចក៏បានយកស្រាស មួយគំរូដើម្បីយកទៅធ្វើតេស្ត នៅមន្ទីរពិសោធន៍ នៅរាជធានីភ្នំពេញ រកមើលថា ការផលិតស្រាសរបស់ប្រជាពលរដ្ឋនោះបានត្រឹមត្រូវ តាមស្តង់ដារឺ យ៉ាងណានោះ។

បើតាមបការបញ្ជាក់ឱ្យដឹងពីម្ចាស់ផលិតស្រាសឈ្មោះ ឆាន់ សុភ័ណ ឱ្យដឹងថា ការផលិតស្រាសគឺគាត់ផលិតពីអង្ក សុទ្ធសាធ  និងប្រើមេតំបែរធ្វើនៅក្នុងស្រុកខ្មែរដោយ គ្មានដាក់ សារធាតុគីមីអ្វីឡើយ។ក្នុង១ថ្ងៃគាត់ផលិត ស្រាសបាន២០លីត្រ ការផលិតស្រាសរបស់គ្រួសារគាត់ មានរយៈពេលជាង២០ឆ្នាំ ទៅហើយ មិនដែលមានបញ្ហាអ្វីនោះទេ។

សូមបញ្ជាក់ថានៅខេត្តបន្ទាយមានជ័យមកដល់ពេលនេះគ្មានករណីពុលស្រាស ដូចនៅខេត្តក្រចេះ និងបណ្តាខេត្តមួយចំនួននោះទេ។សមត្ថកិច្ចគេសង្កេតឃើញថាកំពុងតែខិតខំ ចុះត្រួតពិនិត្យទៅលើការ ផលិត ស្រាស និងការផលិតទឹកកកជាដើមនោះ៕