លក់សៀវភៅ បានលុយ យកទៅចូល មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ក្រោយពីចំណាយពេលបីថៃ្ង លក់សៀវភៅបាន ៥០០ ក្បាល អ្នកកាសែត ដែលចូលវ័យចំណាស់មួយរូប បានយកថវិកាចំនួន ៥០ ម៉ឺនរៀល ទៅបរិច្ចាគចូលមន្ទីរពេទ្យគន្ធបុប្ផា កាលពីព្រឹកថៃ្ងព្រហស្បតិ៍នេះ ។

លោក ពុយ គា អ្នកកាសែតខែ្មរមួយរូប ដែលបានប្រើប្រាស់ពេលវេលា ស្ទើរកន្លះជីវិតរបស់លោក សម្រាប់វិស័យសារព័ត៌មាន បាននាំប្រពន្ធ កូន និងក្មួយៗទៅលក់សៀវភៅ នៅឯពិធីតាំងពិព័រណ៍សៀវភៅឆ្នាំ២០១៥ រយៈពេលបីថៃ្ង នៅបណ្ណាល័យជាតិ ។

បន្ទាប់ពីទូទាត់ប្រាក់ទាំងដើម និងទាំងចុងរួចមក (លក់បានប្រមាណជា ៥០០ ក្បាល)  លោក ពុយ គា ក៏បាននាំថវិកាចំនួន ៥០ ម៉ឺនរៀល ដែលមកបានពីការលក់សៀវភៅនេះ ទៅជូននៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមការងារសង្គម និងជាពិសេសផ្តោតលើការ សង្រ្គោះជីវិតកុមារជាបឋម ។

នាំទៅជាមួយថវិកាដ៏ស្តួចស្តើងខាងលើ លោក ពុយ គា ក៏បាននាំបងប្អូនមកពីក្រៅប្រទេស ចូលថវិកាបានចំនួន ៦០០ដុល្លារអាមេរិកថែមទៀតផង៕

លក់សៀវភៅ បានលុយ យកទៅចូល មន្ទីរពេទ្យគន្ធបុប្ផា

លក់សៀវភៅ បានលុយ យកទៅចូល មន្ទីរពេទ្យគន្ធបុប្ផា

លក់សៀវភៅ បានលុយ យកទៅចូល មន្ទីរពេទ្យគន្ធបុប្ផា