សាលា​ខណ្ឌ​៧​មក​រា ប្រកាស​​​តែងតាំង​អភិបាលរង​ថ្មី​២​រូប​ទៀត

​រាជ​ធានីភ្នំពេញ ៖ សាលា​ខណ្ឌ​៧​មក​រា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ធ្នូ បាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែ​ង​អភិបាលរង​ថ្មី​២​រូប​បន្ថែម​ទៀត ដើម្បី​ជួយ​ការងារ​​ថ្នាក់​មូល​​ដ្ឋាន​ ​ក្រោម​អ​ធិបតី​​ភាព ​លោក​​ស្រី​ ​ម៉ក់ វណ្ណ​ស៊ី​ថា អភិបាលរងរាជធានី​ភ្នំពេញ លោក លោកស្រី អភិបាល គណៈ​អភិបាល អភិបាលរង អធិការ​នគរបាល តំណាង​កង​រាជ​អាវុធ​ហត្ថខណ្​ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​សាលា​ខណ្ឌមួយ​ចំនួន និង​លោក លោកស្រី​ចៅ​សង្កាត់ នាយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល ក្នុង​ខណ្ឌ​៧​មក​រា​ទាំងមូល ។

អភិបាលរង​ថ្មី​២​រូប គឺ ១-លោក ​ហៀ​ក ចាន់​លាង ពី​អភិបាលរងខណ្ឌមានជ័យ ​មក​ជា​អភិបាលរង​ខណ្ឌ​៧​មក​រា និង​២-លោក ជា សុធា​រ៉ា ​ជាអភិបាលរង​ខណ្ឌ​៧​មករា ។

​ក្នុង​ឱកាស​នេះ​ដែរ លោកស្រី​ ម៉ក់ វណ្ណ​ស៊ី​ថា ​បា​ផ្តាំផ្ញើ​ដល់​លោក លោកស្រី អភិបាល អភិបាលរង ទាំង​ចាស់ ​ទាំង​ថ្មី ត្រូវ​ចេះ​សាមគ្គី​​គ្នា បម្រើ​ការងារ​ជូន​ជាតិ ជូន​ប្រជា​ពលរដ្ឋ ​រួម​គ្នា​កុំ​ឲ្យ​មាន​ភាព​ល្អក់កករ ។ បន្ទាប់មក ក៏​មាន​​​ពិធី​ជូន​បាច់ផ្កា​ដល់​លោក​អភិបាលរង​ថ្មី ដែល​ទើប​​នឹង​​ឡើង​កាន់​តំណែង ហើយ​ក៏​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ៕

ព័ត៌​មាន​ពិស្តារ​មាន​​ផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​