ប្រជាពលរដ្ឋ ក្នុងស្រុកពាមជរ៍ ព្រួយបារម្ភ ខ្លាចច្រាំងទន្លេ បាក់ដល់លំនៅឋាន បន្ទាប់ពីមេឃុំ កាប់ដីច្រាំងទន្លេលក់

ព្រៃវែង ៖ មេឃុំកោះចេក លោក ម៉ឹល គីរី បានយកគ្រឿងចក្រ ជីកយកដីច្រាំងទន្លលក់ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែទីនោះ ព្រួយបារម្ភខ្លាចបាក់ច្រាំងទន្លេ រាលដាលដល់លំនៅឋានរបស់ពួកគាត់។

យោងតាម សេចក្តីរាយការណ៍បានឲ្យដឹងថា «ប្រជាពលរដ្ឋលើកឡើងថា ដីច្រាំងទន្លេ ស្ថិតនៅភូមិមានជ័យ ឃុំកោះចេកនេះ កន្លងមកមិនដែលមាននរណា ហ៊ានកាប់កកាយដីនេះយកទៅណា ម្នាក់ៗខ្លាចបាក់ច្រាំងណាស់ មានតែដាំដំណាំផ្សេងៗទប់ កុំឲ្យបាក់ច្រាំង ពីព្រោះបើមានហេតុការណ៍ បាក់ច្រាំងហើយនោះ វាហ្នឹងបន្តបាក់ប៉ះពាល់ផ្ទះសម្បែង ផ្លូវថ្នល់។»។ ជាមួយនឹងករណីនេះ ប្រជាពលរដ្ឋបានលើកឡើង ក្នុងន័យព្រួយបារម្ភថា «ពួកគាត់ព្រួយបារម្ភខ្លាចបាក់ច្រាំងទន្លេ រាលដាលដល់លំនៅឋាន បើសិនបើឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង នៅតែបន្តយ៉ាងដូច្នោះ» ។

លោក ម៉ឹល គីរី មេឃុំកោះចេក មិនអាចទំនាក់ទំនង សុំការពន្យល់បានទេ ដោយទូរស័ព្ទរបស់លោកបានបិទ ហើយព្យាយាមជួបផ្ទាល់ លោកព្យាយាមគេចមិនជួប រហូតមកទល់ល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ ក៏ប៉ុន្តែគ្រឿងចក្ររបស់លោក បាននឹងបន្តជីកដីច្រាំងទន្លេ ដឹកតាមរថយន្ត គោយន្តកែច្នៃលក់ដដែលជាដដែល ហើយបញ្ហាជីកច្រាំងទន្លេលក់នេះ មិនត្រឹមតែដេញដោលពីក្រុមប្រឹក្សាឃុំ ចៅហ្វាយស្រុកពាមជរ៍ និងមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង ឲ្យបពា្ឈប់យ៉ាងណាក៏ដោយ តែសកម្មភាពជីកច្រាំងទន្លេ មិនបានបញ្ឈប់នោះទេ៕

  • ប្រជាពលរដ្ឋ ក្នុងស្រុកពាមជរ៍ ព្រួយបារម្ភ ខ្លាចច្រាំងទន្លេ បាក់ដល់លំនៅឋាន បន្ទាប់ពីមេឃុំ កាប់ដីច្រាំងទន្លេលក់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2015/12/17  Category:ក្នុងស្រុក