សម្តេចតេជោ​ហ៊ុន សែន ​នឹងអញ្ជើញទៅ​ទស្សនកិច្ចផ្លូវការ​នៅថៃព្រឹកស្អែក

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលនោះទេ ​តាមការអញ្ជើញរបស់​ឯកឧត្តមឧត្តមសេនីយ៍ ​បា្រយុទ្ឋ ច័ន្ទអូចា ​នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រថៃ ​នៅវេលាម៉ោង​៨ព្រឹក​ថ្ងៃទី១៨ ធ្នូ ២០១៥​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​នឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញទៅបំពេញ​ទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ​ដើម្បីចូលរួមខួប​ឆ្នាំទី​៦៥ នៃការភ្ជាប់ទំនាក់ទំនង​រវាងប្រទេស​ទំាងពីរកម្ពុជា-ថៃ ។

បើតាមសេចក្តីជូនព័ត៌មាន​របស់ក្រសួងការបរទេសកម្ពុជា​ក៍បានបញ្ជាក់ទៀតថា​ បន្ទាប់ពីទស្សនកិច្ចផ្លូវការ ​សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងធ្វើ​ជាសហប្រធាន​នៃកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-​ថៃលើកទី២ ​នៅថ្ងៃទី១៩ ធ្នូ ២០១៥​ ដើម្បីពិនិត្យបញ្ហា​នយោបាយ​សន្តិសុខ ​សេដ្ឋកិច្ច សង្គមកិច្ច​ វប្បធ៌មនិងអប់រំ ​និងធ្វើជាអធិបតីផងដែរ​ក្នុងពិធី​ចុះហត្ថលេខាលើ​ឯកសារមួយ​ចំនួនដូចខាងក្រោម ៖

០១-សេចក្តីថ្លែង​ការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​ចម្រុះកម្ពុជា-​ថៃលើកទី២។

០២-អនុស្សារណៈនៃ​ការយោគយល់ស្តីពី​ការអភិវឌ្ឍច្រកទ្វារអន្តរជាតិ​ស្ទឹងបត់-​ណងអៀន ។

០៣-អនុស្សារណៈនៃ​ការយោគយល់ស្តីពី​កិច្ចសហប្រតិបត្តិការវិស័យការងារ ។

០៤-កិច្ចព្រមព្រៀង​ស្តីពីការប្រើបា្រស់​កម្លំាងពលករ ។

០៥-កិច្ចព្រមព្រៀង​ស្តីពីកិច្ចសហប្រតិបត្តិការ​រវាងក្រុមប្រឹក្សាធុរៈកិច្ចកម្ពុជា-​ថៃនិងក្រុមប្រឹក្សា​ធុរៈកិច្ចថៃ-កម្ពុជា ។

សេចក្តីប្រកាស​ព័ត៌មានរួមមួយនឹងត្រូវចេញ​ផ្សាយបន្ទាប់ពីពិធីចុះហត្ថលេខា ​។ ជាមួយគ្នានេះ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ក៍នឹងជួបជាមួយ​សហគមន៍​ធុរៈកិច្ចថៃ​ផងដែរ ៕