ខាត់ សុ​ឃីម បង្ហាញ​ពី​អារម្មណ៍​ចង់​រៀបការ​ម្តងទៀត​ ​ ​

គិត​រហូត​មកទល់ពេលនេះ​មាន​រយៈពេល​៣​ឆ្នាំ​ហើយ​ដែល​តារា​ស្រី​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម បាន​រៀបការ​ជាមួយ​ស្វាមី លោក សុ​ផា​ណូ។​ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​ដែលជា​ថ្ងៃ​គម្រប់​ខួបអាពាហ៍ពិពាហ៍​រយៈពេល​៣​ឆ្នាំ​របស់ អ្នកនាង ខាត់ សុ​ឃីម ជាមួយ​ស្វាមី​លោក សុ ផា​ណូ​គេ​ចាប់អារម្មណ៍​សង្កេតឃើញថា អ្នកនាង ខាត់ សុ​ឃីម បង្ហើប​ប្រាប់​ពី​អារម្មណ៍​ចង់​ក្រាប​ផ្ទឹម​ការ​ជាថ្មី​ម្តងទៀត​ដោយ​ក្នុងនោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​សម្ដែង ចម្រៀង និង​កំប្លែង​អ្នកនាង ខាត់ សុ​ឃីម បាន​សរសេរ​បង្ហោះ​ថា ចូលដល់​ថ្ងៃ​១២ ខែធ្នូ ភ្លាមៗ ​ផុស​ភ្លែត កុំ​ឲ្យ​យូរ ចង់ការ​ម្តងទៀត តែ​អត់​ដូរ​កូនកំលោះ​រ៉េ ! ព្រោះ​គ្មាន​ណា​គេ​ល្អ​ដូច​(​តា​កា​ពីង​)​ខ្ញុំ​រ៉េ​។ ខ្លួនប្រាណ​បាន​អស់ហើយ​តែ​ពាក្យសំដី​មិនទាន់បាន​និយាយ​គ្នា​រីករាយ​ថ្ងៃ​ការ​ខ្លួនឯង​៣​ឆ្នាំ​សូម​អស់​យោបល់​។​

ខាត់ សុ​ឃីម បង្ហាញ​ពី​អារម្មណ៍​ចង់​រៀបការ​ម្តងទៀត​ ​ ​

​មជ្ឈដ្ឋាន​មហាជន​អ្នកគាំទ្រ និង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​សម្ដែង​ការចូលរួម​ជូនពរ​ចំពោះ​ចំណងស្នេហា​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី បន្ទាប់ពី​បានឃើញ និង​អាន​សារ​នេះ​រួច​។ ម្យ៉ាងទៀត​ក៏មាន​ទស្សនិកជន​ខ្លះ​ហាក់ ភ្ញាក់ផ្អើល​ផងដែរ នៅពេល​ឃើញ ខាត់ សុ​ឃីម និយាយថា ចង់​រៀបការ​ម្តងទៀត​យ៉ាង​ដូច្នេះ​។​

ខាត់ សុ​ឃីម បង្ហាញ​ពី​អារម្មណ៍​ចង់​រៀបការ​ម្តងទៀត​ ​ ​

ពិតជា​គួរ​ឲ្យ​ស្ងើចសរសើរ​នូវ​ចំណង​ស្នេហ៍​ប្តី​-​ប្រពន្ធ​មួយគូ​នេះ​ណាស់​ពោលគឺ​ចាប់តាំងពី​សាង​សុភមង្គល​ស្នេហា​រស់នៅ ជា​ប្តី​-​ប្រពន្ធ​រួម​ដំបូលផ្ទះ​តែមួយ រវាង​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី លោក សុ​ផា​ណូ ជារឿយៗ ពួក​គេង​តែង​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​៕ ដេវីត​
​ ​

ខាត់ សុ​ឃីម បង្ហាញ​ពី​អារម្មណ៍​ចង់​រៀបការ​ម្តងទៀត​ ​ ​