បូ​ស្កូ វ៉ុ​ង បន្ទោស​ខ្លួន​យ៉ាងខ្លាំង ក្រោយ​ឪពុក​ស្លាប់​

កាលពី​ថ្មីៗ​ នេះ តារា​ហុងកុង លោក បូ​ស្កូ វ៉ុ​ង (Bosco Wong) ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង​ «អំ​ណាច​ និង​ ទឹក​​ប្រាក់​» (The Ultimate Addiction) បាន​ប្រារព្ធ​ពិធី​ខួបកំណើត​របស់ខ្លួន និង ថែមទាំង​ទើបនឹង​ឈ្នះ​ពានរង្វាន់​តារា​មាន​ភាព​លេចធ្លោ​ជាងគេ​ក្នុងប្រទេស​ចិន ប៉ុន្តែ​លោក​បាន​ប្រាប់ថា លោក​មិន​សប្បាយចិត្ត​អបអរ​ការ​ឈ្នះ​ពានរង្វាន់​នេះ​ទេ ព្រោះ​ឪពុក​របស់លោក​កំពុងតែ​ស្ថិតក្នុង​មន្ទីរពេទ្យ។​

បូ​ស្កូ វ៉ុ​ង បន្ទោស​ខ្លួន​យ៉ាងខ្លាំង ក្រោយ​ឪពុក​ស្លាប់​

បូ​ស្កូ វ៉ុ​ង បន្ទោស​ខ្លួន​យ៉ាងខ្លាំង ក្រោយ​ឪពុក​ស្លាប់​

​កាលពី​ថ្ងៃទី ១៥ ខែធ្នូ លោក Bosco បាន​បង្ហោះ​រូបថត​កាន់ទុក្ខ​ឪពុក​ខ្លួន បន្ទាប់ពី​ឪពុក​បាន​លាចាក​លោក​នេះ ដោយនៅ​ក្នុងការ​បង្ហោះ​រូបនេះ លោក​ថែមទាំង​បាន​ជេរ​ស្តី​ឲ្យ​ខ្លួនឯង​ថែមទៀត ព្រោះ​លោក​មិន​អាចមាន​ពេលវេលា​គ្រប់គ្រាន់​មើលថែ​ឪពុក​លោក។ លោក​បាន​និយាយ​បន្ទោស​ខ្លួនឯង​ថា លោក​តែងតែ​មមាញឹក និង គ្មាន​ពេលវេលា​នៅ​ជាមួយ​ឪពុក ជាពិសេស​លោក​ថែមទាំង​មិនបាន​បំពេញ​សន្យា ដែល​សន្យា​ជាមួយ​ឪពុក​លោក​មុនពេល​ស្លាប់ ថា​នឹង​ជូន​គាត់​ដើរលេង​ឲ្យ​សប្បាយ​ម្តង ។​

បូ​ស្កូ វ៉ុ​ង បន្ទោស​ខ្លួន​យ៉ាងខ្លាំង ក្រោយ​ឪពុក​ស្លាប់​

បូ​ស្កូ វ៉ុ​ង បន្ទោស​ខ្លួន​យ៉ាងខ្លាំង ក្រោយ​ឪពុក​ស្លាប់​

​ព័ត៌មាន​មរណភាព​របស់​ឪពុក​លោក Bosco បាន​ចែកចាយ​ពាសពេញ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ហើយ​អ្នកគាំទ្រ​លោក​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ និង ព្យាយាម​សរសេរ​សារ​ឲ្យ​លោក Bosco មើលថែ​ខ្លួនឯង និង គួរតែ​ឈប់​បន្ទោស​ខ្លួនឯង​ទៀត​ទៅ៕ ​ថា​វរិ​ទ្ធ​
បូ​ស្កូ វ៉ុ​ង បន្ទោស​ខ្លួន​យ៉ាងខ្លាំង ក្រោយ​ឪពុក​ស្លាប់​

បូ​ស្កូ វ៉ុ​ង បន្ទោស​ខ្លួន​យ៉ាងខ្លាំង ក្រោយ​ឪពុក​ស្លាប់​