ក្រសួង ប្រកាសថា ត្រី​ប្រហុក បន្ត​ត្រូវ​ពី ៣ តោន ទៅ ៤ តោន ក្នុង​មួយ​ម៉ោង​

ភ្នំពេញ: ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានប្រកាសថា នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ត្រី​ប្រហុក នៅ​គន្លង​ដាយ​លេខ ១៥ បន្ត​ត្រូវ​ពី ៣​តោន ទៅ ៤​តោន ក្នុង​មួយ​ម៉ោង​។ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ត្រី​ប្រហុក នៅ​គន្លង​ដាយ​លេខ ១៥ នៅ​បឹង​ទន្លេសាប បាន​ត្រូវត្រី​​ពី ២​តោន ទៅ ៣​តោន ក្នុង​មួយ​ម៉ោង​។ តម្លៃ​ត្រី​ប្រហុក ក៏បាន​ធ្លាក់ចុះ​ពី​ជាង ១.០០០៛ មក ៦០០៛ ទៅ ៨០០៛ ក្នុង​មួយ​គីឡូក្រាម​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ប្រកាសថា ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ត្រី​ប្រហុក នៅ​គន្លង​ដាយ​លេខ ១៣ បាន​បន្ត​ត្រូវ​ពី ៥០០ ទៅ ៧០០ គីឡូក្រាម ក្នុង​មួយ​ម៉ោង​។ តម្លៃ​ត្រី​ប្រហុក​ទាំងនោះ បាន​ធ្លាក់ចុះ​ពី​ជាង ១០០០៛ មក ៦០០៛ ទៅ ៨០០៛ ក្នុង​មួយ​គីឡូក្រាម​។​

​សូម​រម្លឹកថា លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល បានចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ឲ្យ​ប្រជាពលរដ្ឋ ទៅធ្វើ​ប្រហុក ផ្អក ត្រី​ឆ្អើរ​។​ល​។ ព្រោះ​អាជីវកម្ម​នេសាទ នៅតាម​បណ្តា​គន្លង ដាយ​ត្រី ដែល​នៅតាម​ដង​ទន្លេសាប អាច​នេ​សា​ទត្រីបាន​ច្រើន ចាប់ពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង​គ្មាន​ភ្លៀង​កក់ខែ​៕​

ក្រសួង ប្រកាសថា ត្រី​ប្រហុក បន្ត​ត្រូវ​ពី ៣ តោន ទៅ ៤ តោន ក្នុង​មួយ​ម៉ោង​

ក្រសួង ប្រកាសថា ត្រី​ប្រហុក បន្ត​ត្រូវ​ពី ៣ តោន ទៅ ៤ តោន ក្នុង​មួយ​ម៉ោង​

ក្រសួង ប្រកាសថា ត្រី​ប្រហុក បន្ត​ត្រូវ​ពី ៣ តោន ទៅ ៤ តោន ក្នុង​មួយ​ម៉ោង​

ក្រសួង ប្រកាសថា ត្រី​ប្រហុក បន្ត​ត្រូវ​ពី ៣ តោន ទៅ ៤ តោន ក្នុង​មួយ​ម៉ោង​

ក្រសួង ប្រកាសថា ត្រី​ប្រហុក បន្ត​ត្រូវ​ពី ៣ តោន ទៅ ៤ តោន ក្នុង​មួយ​ម៉ោង​

ក្រសួង ប្រកាសថា ត្រី​ប្រហុក បន្ត​ត្រូវ​ពី ៣ តោន ទៅ ៤ តោន ក្នុង​មួយ​ម៉ោង​
ត្រីប្រហុកផ្អក កំពុងត្រូវខ្លាំងតាមដាយនេសាទត្រី នៅបឹងទន្លេសាប នាថ្ងៃទី១៧ធ្នូ
( រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ )