អាជ្ញាធរ កំពុងតែ​ភ្លេច​គិតការ​លក់ដូរ ចេះតែ​រីកធំឡើង នៅ​រង្វង់​ស្រុក​បន្ទាយស្រី​

ខេត្តសៀមរាប: ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​ជាច្រើន ស្ថិតនៅ​ចំណុច​រង្វង់​មូល ឃុំ​ខ្នារ​សណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរ​មើលរំលង ព្រោះថា ការលក់ដូរ​នៅ​ទីនោះ​ចាប់​ពីមួយ​តូប ឡើង​រហូតដល់​ជិត ១០០​តូប​។ ការរីក​សាយ​នៃ​ការលក់ដូរ​នេះ វា​នឹងធ្វើ​ឲ្យ​មាន​បច្ច័យ​អាក្រក់​មួយ មិន​ខុសពី​តំបន់​អង្គរ​ឃ្យូ​ង​យូ ក្នុង​ក្រុង​សៀមរាប​នោះឡើយ ហើយ​អង្គរ​ឃ្យូ​ង​យូ ជា​បទពិសោធ​មួយ ដែល​អាជ្ញាធរ​កំពុងតែ​ឈឺក្បាល​។​
​    ​
​កន្លងមក មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន ខេត្តសៀមរាប បាន​ទទួលស្គាល់ថា ពិតជា​មាន ការលក់ដូរ​នៅ​ទីនោះ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ បិទបាំង​នូវ​ស្លាក​សញ្ញា ដែល​ប្រាប់​ពី​រង្វង់​មូល ប្រាប់​អំពី​គីឡូម៉ែត្រ និង​ប្រាប់​អំពី​ទិស​។
​    ​
​ក្រោយពី​មន្ទីរ​សាធារណៈ​ទទួលស្គាល់​ការលក់ដូរ​មាន​ភាព​រីកធំឡើង​បែបនេះ ក៏មាន​ការ​ឲ្យ ប្រជាពលរដ្ឋ​ចាក​ចេញពី​រង្វង់​មូល ហើយ​ទៅ​លក់ដូរ​នៅ​ឆ្ងាយ​ពី​នោះ​ប៉ុន្តែ​ចំនួន​លក់ដូរ​នៅពេលនោះ  គឺមាន​តែ​៤ ទៅ​១០​តូប​ប៉ុណ្ណោះ តែ​ឥលូវ​អ្នកលក់​បាន​វិល​មកកាន់​ចំណុច​រង្វង់​បន្ទាយស្រី​វិញ ហើយ តូប​លក់ដូរ​ឡើង​ជិត​ដល់​១០០​តូប​ឯណោះ ហើយ​ការលក់ដូរ​នោះ​ទៀតសោត គឺ​បាន​លក់​យ៉ាង​អា ណា​ធិបតេយ្យ បិទបាំង​នូវ​ស្លាក​សញ្ញា ចូល​មកលើ​ទ្រូង​ផ្លូវជាតិ​លេខ​៦៧ ដែល​បញ្ហា​នេះ​មិនឃើញ មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​បែបណា​ឡើយ ហើយ​ការលក់ដូរ​ចេះតែ​បន្ត​កើនឡើង​ពី មួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ទីនោះ​មើលទៅ​ដូច​ភូមិ​មួយ ឬ​ផ្សារ​មួយ​ផងដែរ​។​
​    ​
​ការលក់ដូរ​នោះ ត្រូវបាន​គេ​រិះគន់ថា វា​អាចធ្វើ​ឲ្យ​មាន​ហេតុផល​អាក្រក់​នាពេល​ក្រោយ ដោយសារតែ​ប្រជាពលរដ្ឋ គាត់​លក់​យូរ​ឆ្នាំទៅ ពួកគាត់​អ្នក​បោះទីតាំង ឬក៏​នៅពេល​ណាមួយ​អាជ្ញាធរ​ត្រូវ ធ្វើការ​ឲ្យ​គាត់​រុះរើ គាត់​មិនអាច​រុះរើ​តាម​ដែល​អាជ្ញា​ធរមាន​វិធានការ​នោះទេ ព្រោះថា​គាត់​សំអាង​ទៅ លើ​ការរស់នៅ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​
​    ​
​ពិសោធន៍​នេះ គឺមាន​រួចមកហើយ គឺ​ផ្លូវ​សាធារណៈ​នៅ​អង្គរ​ឃ្យូ​ង​យូ ដែលជា​ដី​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ដែលមាន​តូប​លក់ដូរ​ពី​១០​តូប ឡើងទៅ​រាប់រយ​តូប ហើយ​ចុងក្រោយ​គឺមាន ការបោះ​ទីតាំងនៅ​ទីនោះ​តែម្តង ព្រោះថា​ជាច្រើនលើក​មកហើយ អាជ្ញាធរ​ក្រុង​សៀមរាប ក៏បាន​អនុ វត្ត​នូវ​ច្បាប់រដ្ឋបាល ឲ្យ​ពួកគាត់​លក់ដូរ​មាន​សណ្តាប់ធ្នាប់ ឬ​មានការ​ទីតាំង​រឹងមាំ​នៅ​ទីនោះ តែ​ពួក គាត់​បែរជា​ធ្វើបាតុកម្ម​តវ៉ា និង​ក្រោយមក​ថ្មីៗ​នេះ​ទៀត អាជ្ញាធរ​បាន​ឲ្យ​អ្នកលក់ដូរ ឈប់​លក់ដូរ​នៅ ផ្លូវកណ្តាល ដោយ​ប្រជាពលរដ្ឋ​បានធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្តបន្ទាប់​ទៀត ហើយ​រហូតមក​ដល់ពេលនេះ អាជ្ញាធរ​ដោះស្រាយ​មិនទាន់​ចេញ​។
​    ​
​ពាក់​ព​ន្ធ័​នឹង​បញ្ហា​ការលក់ដូរ​នៅ​រង្វង់​មូល​ស្រុក​បន្ទាយស្រី ដែលមាន​ជិត ១០០​តូប យើង​បាន​ទាក់ ទង​លោក​អភិបាលស្រុក​បន្ទាយស្រី ដើម្បី​សាកសួរ​បំភ្លឺ ប៉ុន្តែ​មិនអាច​សុំ​បំភ្លឺ​បាន ដោយសារតែ​ទូរស័ព្ទ​ចូល​ហើយ គ្មាន​មនុស្ស​លើក​៕

អាជ្ញាធរ កំពុងតែ​ភ្លេច​គិតការ​លក់ដូរ ចេះតែ​រីកធំឡើង នៅ​រង្វង់​ស្រុក​បន្ទាយស្រី​

អាជ្ញាធរ កំពុងតែ​ភ្លេច​គិតការ​លក់ដូរ ចេះតែ​រីកធំឡើង នៅ​រង្វង់​ស្រុក​បន្ទាយស្រី​

អាជ្ញាធរ កំពុងតែ​ភ្លេច​គិតការ​លក់ដូរ ចេះតែ​រីកធំឡើង នៅ​រង្វង់​ស្រុក​បន្ទាយស្រី​

អាជ្ញាធរ កំពុងតែ​ភ្លេច​គិតការ​លក់ដូរ ចេះតែ​រីកធំឡើង នៅ​រង្វង់​ស្រុក​បន្ទាយស្រី​