របៀប​ពត់​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​

របៀប​ពត់​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​

​លំ​ហាត់ពត់​ខ្លួន​៧​បែប​ខាងក្រោម​នេះ ចំនួន​៣​ដង​ក្នុង​១​ថ្ងៃ អាច​ជួយ​ធ្វើឱ្យ​អ្នក​បាត់​ឈឺចង្កេះ​បាន​។​

១- កម្តៅ​ឆ្អឹងត្រគាក​
ដេក​ផ្ងារលើ​គ្រែឬ​លើ​កម្រាល ដាក់​ជើង​ទាំង​ពីរ​ផ្ទាល់​ដី រាបស្មើ​នឹង​ដី​។
​ប្រឹង​សាច់ដុំ​ពោះ ឱ្យ​ត្រគាក​ចុះ​ទៅ​ប៉ះ​ដី​។ ស្ថិតក្នុង​ស្ថានភាព​នេះ​ចំនួន​៥​វិនាទី រួច​បន្ធូរ​សាច់ដុំ​ពោះ​មក  វិញ​។ ធ្វើ​ដូច្នេះ​ឱ្យបាន​១០​ដង​។​
​បន្ទាប់មក ដកដង្ហើម​ចូល​ឱ្យ​វែង រួច​ដកដង្ហើម​ចេញ​មក​វិញ​ដោយ​ប្រឹង​សាច់ដុំ​ពោះ​ផង ធ្វើឱ្យ​ផ្ចិត​រត់ទៅរក​ឆ្អឹងខ្នង​។ ស្ថិតក្នុង​ស្ថានភាព​នេះ​ចំនួន​៥​ទៅ​១០​វិនាទី រួច​បន្ធូរ​សាច់ដុំ​ពោះ​មកវិញ​។ ធ្វើ​ដូច្នេះ​ឱ្យបាន​១០​ដង​ដែរ​។​

២- ពត់​ខ្លួន​លើដី​
 
​ដេក​ផ្ងារលើ​គ្រែឬ​លើ​កម្រាល ដាក់​ជើង​ទាំង​ពីរ​ផ្ទាល់​ដី រាបស្មើ​នឹង​ដី​។
​លើកជើង​ម្ខាង​ឡើង​លើ​ឱ្យ​ត្រង់​ដោយ​ប្រឹង​សាច់ដុំ​ពោះ​ផង រួច​ស្ថិតនៅ​ក្នុង​ស្ថានភាព​នេះ​ឱ្យបាន​៣០ វិនាទី​។
​អនុវត្ត​ឱ្យបាន​ពីរ​ដង​សម្រាប់​ជើង​ម្ខាងៗ​។​
៣- ពត់​ជង្គង់​មករក​ដើមទ្រូង​
 របៀប​ពត់​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​
​ដេក​ផ្ងារលើ​គ្រែឬ​លើ​កម្រាល ដាក់​ជើង​ទាំង​ពីរ​ផ្ទាល់​ដី រាបស្មើ​នឹង​ដី​។
​ចាប់ទាញ​ក្បាលជង្គង់​ឆ្វេង​ទៅរក​ដើមទ្រូង ប្រឹង​សាច់ដុំ​ពោះ​ឱ្យ​ត្រគាក​ចុះទៅ​ប៉ះ​ដី ដោយ​សាកល្បង​លា​ជើង​ស្តាំ​ចុះ​ឱ្យ​ត្រង់​។ ស្ថិតក្នុង​ស្ថានភាព​នេះ​ចំនួន​២០​វិនាទី រួច​ដាក់​ជើងឆ្វេង​ចុះ​មក​វិញ និង​បន្ធូរ​សាច់ដុំ​ពោះ​មកវិញ​ផង​។
​អនុវត្ត​ដូចគ្នា​ចំពោះ​ក្បាលជង្គង់​ស្តាំ​។​
៤- ពត់​ឆ្អឹងខ្នង​
 របៀប​ពត់​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​
​ដេក​ផ្ងារលើ​គ្រែឬ​លើ​កម្រាល ដាក់​ជើង​ទាំង​ពីរ​ផ្ទាល់​ដី រាបស្មើ​នឹង​ដី​។
​ពត់​ជើង​ស្តាំ​មក​ខាងឆ្វេង​ដងខ្លួន នៅពេល​ដែល​បោះ​ដៃស្តាំ​ទៅ​ខាងស្តាំ ដោយ​ប្រឹង​សាច់ដុំ​ពោះ​ផង ។ ស្ថិតក្នុង​ស្ថានភាព​នេះ​ចំនួន​២០​វិនាទី រួច​ត្រលប់​មក​រក​ស្ថានភាព​ដើម​វិញ​។ អនុវត្ត​ដូចគ្នា​ចំពោះ​ជើង​ម្ខាង​ទៀត​។
៥- ពត់​ទាញ​សាច់ដុំ​ត្រគាក​
 របៀប​ពត់​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​
​ដេក​ផ្ងារលើ​គ្រែឬ​លើ​កម្រាល ដាក់​ជើង​ទាំង​ពីរ​ផ្ទាល់​ដី រាបស្មើ​នឹង​ដី​។
​ប្រឹង​សាច់ដុំ​ពោះ រួច​ទាញ​ជើង​ស្តាំ​មក​គង​លើ​ជង្គង់​ឆ្វេង​តាម​រូបភាព​។ ស្ថិតក្នុង​ស្ថានភាព​នេះ​ចំនួន​៣០​វិនាទី រួច​ត្រលប់​ទៅ​រក​ស្ថានភាព​ដើម​ឡើងវិញ​។ អនុវត្ត​ដូចគ្នា​ចំពោះ​ជើង​ខាងឆ្វេង​។​
៦- ពត់​ចង្កេះ​
 របៀប​ពត់​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​
​ឈរ​ឱ្យ​ត្រង់​ខ្លួន​។ ឈាន​ជើង​ស្តាំ​ទៅក្រោយ រួច​បន្ទាបខ្លួន​ចុះ​ដូច​មាន​ក្នុង​រូបភាព​ដោយ​កុំ​ភ្លេច​ប្រឹង​សាច់ដុំ​ពោះ​ផង និង​រក្សា​ដងខ្លួន​ឱ្យ​នៅ​ត្រង់​។ ស្ថិតក្នុង​ស្ថានភាព​នេះ​ចំនួន​៣០​វិនាទី រួច​ងើបឈរ​មកវិញ​អនុវត្ត​ដូចគ្នា​ចំពោះ​ជើងឆ្វេង​។​
៧- ពត់​ទាញ​សាច់ដុំ​ភ្លៅ​
 របៀប​ពត់​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​
​ដេក​ផ្ងារលើ​គ្រែឬ​លើ​កម្រាល ដាក់​ជើង​ទាំង​ពីរ​ផ្ទាល់​ដី រាបស្មើ​នឹង​ដី​។
​ផ្អៀងខ្លួន​មក​ខាងឆ្វេង បត់​ដៃ​ឆ្វេង​ដាក់​ក្រោម​ក្បាល ប្រឹង​សាច់ដុំ​ពោះ​រួវ​យក​ដៃស្តាំ​ចាប់ទាញ​កជើង​ស្តាំ​ទៅក្រោយ​ឱ្យ​ប៉ះ​កំប៉េះគូថ​។ ស្ថិតក្នុង​ស្ថានភាព​នេះ​ចំនួន​៣០​វិនាទី រួច​ត្រប់​មករក​ស្ថានភាព​ដើម​ឡើង  វិញ​។ អនុវត្ត​ដូចគ្នា​ចំពោះ​ជើងឆ្វេង​។​
៨- ពត់​ខ្នង​
 របៀប​ពត់​ខ្លួន​ដើម្បី​បំបាត់​ការ​ឈឺចង្កេះ​
​មុន​នឹង​បញ្ចប់​ការ​ហាត់ប្រាណ សូម​អនុវត្ត​លំ​ហាត់​មួយ​នេះ​សិន​។​
​ឈរ​នៅ​ចម្ងាយ​ប្រហែល​១​ម​ពី​តុ​មួយ រួច​បន្ទន់ខ្លួន​ដូច​មាន​ក្នុង​រូបភាព ដោយ​កុំ​ភ្លេច​ប្រឹង​សាច់ដុំ​ពោះ    ផង​។ ស្ថិតក្នុង​ស្ថានភាព​នេះ​ចំនួន​១០​វិនាទី រួច​ងើប​ខ្លួន​មក​វិញ​។​

ការអនុវត្ត​លំ​ហាត់​ទាំងឡាយ​ខាងលើ​នេះ​ឱ្យបាន​ទៀងទាត់​នឹង​ជួយ​ឱ្យ​បាត់​ឈឺចង្កេះ​បាន​៕
 

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។