គង់ វង្ស​យ៉ា​ទី កំពុងតែ​រងចាំ​?

​គង់ វង្ស​យ៉ា​ទី ពិធី​ការិនី និង​ជា​តារា​សម្ដែង​សាច់​សខ្ចី វ័យក្មេង និង​ប៉ិនប្រសប់​នោះ នាពេល​ថ្មី​នេះ បាន​បង្ហោះ​នូវ​សារ​ប្លែកៗ ​ជាច្រើន ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ទៅលើ​នាង ពី​សំណាក់​ទស្ស​និក​ជ​ដែល​គាំទ្រ​នាង និង​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន។​

គង់ វង្ស​យ៉ា​ទី កំពុងតែ​រងចាំ​?

​នៅពេល​នេះដែរ គង់ វង្ស​យ៉ា​ទី បាន​បង្ហោះ​ឃ្លា​មួយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​នាង​បញ្ជាក់ថា នាង​កំពុងតែ​រងចាំ​ឆាត​របស់​មនុស្ស​ម្នាក់ តែ​នាង​មិនបាន​បញ្ជាក់ថា តើ​មនុស្ស​ម្នាក់​ដែល​នាង កំពុងតែ​រងចាំ​នោះ ជា​អ្នកណា​នោះឡើយ។ បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​នោះ បាន​សរសេរ ថា «​នេះហើយ​ជា​ទឹកមុខ​ពេល​រងចាំ Chat មនុស្ស​ម្នាក់​»។​

គង់ វង្ស​យ៉ា​ទី កំពុងតែ​រងចាំ​?

​មានការ​ដេញ​ដោយ​សួរ​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង ​អ្នកគាំទ្រ​នាង​ជាច្រើន ដើម្បី​សុំ​ការបំភ្លឺ​ពី ពិធី​ការិនី​ក្មេងខ្ចី​ម្នាក់នេះ​ពី​មនុស្ស​ម្នាក់​ដែល​នាងរង​កំពុង​រងចាំ​នោះ តែ​នាង​មិនបាន​បញ្ជាក់​ឲ្យ​អ្នក គាំទ្រ​នាង​ដឹង​ឡើយ ដោយ​គ្រាន់តែ​តប​វិញ​ដោយ​រូបភាព​ញញឹម​ញ​ញ៉េ​ម​ចំពោះ​អ្នកគាំទ្រ និង ​អ្នក​ចង់ដឹង​ពី​មនុស្ស​ដែល​នាងរង​ចាំ​នោះ​ប៉ុណ្ណោះ។​

​ដោយឡែក​សម្រាប់​ការ​រ​ង​ចាំ​នេះ យ៉ា​ទី​បានបញ្ជាក់​ប្រាប់​ទស្សនាវដ្ដី «​ប្រជាប្រិយ​» ថា «​ខ្ញុំ​គ្រាន់តែ ផុស​លេង​ទេ ជាមួយនឹង​ទឹកមុខ​ដែលជា​ការសម្ដែង ហើយ​ខ្ញុំ​ដាក់ពាក្យ​សម្ដី​តាម​អារម្មណ៍​នៃ​មុខ​ហ្នឹង ដោយ​សរសេរថា នេះហើយ​ជា​ទឹកមុខ​រងចាំ​មនុស្ស​ម្នាក់ គឺ​ដើម្បី​តែ​ចង់បាន​ការគាំទ្រ​ពី​ទស្សនិកជន តែប៉ុណ្ណោះ​»។​

គង់ វង្ស​យ៉ា​ទី កំពុងតែ​រងចាំ​?

​សូមបញ្ជាក់ថា គង់ វង្ស​យ៉ា​ទី ដែលជា​ពិធី​ការិនី និង​ជា​តារា​សម្ដែង​សម្រស់​ផូរផង់​ម្នាក់​ក្នុង​ចង្កោម សិល្បៈ ដែល​តែង​បង្ហាញ​ពី​ភាព​សិច​ស៊ី​របស់ខ្លួន​នោះ មិនដែល​បង្ហាញមុខ​ម្ចាស់​បេះដូង​របស់​នាង ថា​ជា​អ្នកណាម្នាក់​ឲ្យ​ប្រាកដ​នោះ​នៅឡើយ​ទេ។ ជាមួយគ្នានេះដែរ ថ្មីៗ​នេះ​នាង​ក៏​ធ្លាប់​បានបញ្ជាក់ ពី​ភាព​សិច​ស៊ី​របស់​នាង​ដែរ​ឲ្យ​ទស្សនិកជន​ដឹងថា នាង​សិច​ស៊ី តែ​សិច​ស៊ី​របស់​នាង​បែប​ថ្លៃថ្នូរ៕ ខេមរា​

គង់ វង្ស​យ៉ា​ទី កំពុងតែ​រងចាំ​?

គង់ វង្ស​យ៉ា​ទី កំពុងតែ​រងចាំ​?

គង់ វង្ស​យ៉ា​ទី កំពុងតែ​រងចាំ​?