ចោរ​២​នាក់​លួច​រថយន្ត​បាន​៤​ថ្ងៃ​ត្រូវ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី​តាម​ស្រាវជ្រាវ​ក្របួច​ជាប់​

​ខេត្តមណ្ឌលគិរី​៖ កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដោយ​ជាប់ចោទ​លួច​រថយន្ត​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥​។ ហើយ​ការឃាត់ខ្លួន​បាន​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ក្រុង​សែន​មនោ​រម្យ ហើយ​នៅ​ថ្ងៃទី​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ទើប​នគរបាល​ខេត្ត ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ​។​

លោក តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី​នា​រសៀល​ថ្ងៃនេះ​លោក​បាន​ប្រាប់ថា បន្ទាប់ពី​មាន​សេចក្តី​រាយ ការណ៍​ពី​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ថា មាន​ករណី​ក្រុមចោរ​ចូល​លួច​រថយន្ត​បាត់​មួយគ្រឿង​ម៉ាក​កាមរី គូទ​ស្វិត កាលពី​ថ្ងៃទី​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ ភ្លាមនោះ​លោក​បាន​ចាត់ ចែង​កងកម្លាំង​នគរបាល​ខេត្ត ក្រុង​ធ្វើការ ស្រាវ ជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​រហូតដល់​ថ្ងៃទី​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​ក៍​បានធ្វើកា​រ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​ពីរ​នាក់ នៅក្នុង​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី និង​ធ្វើការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ធ្វើការ​សាល​សួរ​។​

​លោក​វរសេនីយ៍ ឯក​ស៊ុម សោភ័ណ្ណ នាយ​កា​រិ​យា ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នរគ បាល​ខេត្ត​នៅ​រសៀល​ថ្ងៃនេះ​លោក​បាន​ប្រាប់ថា​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុងករណី​ចូល​លួច​រថយន្ត​នៅ​មន្ទីរ​បរិស្ថាន​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ទី​១​ឈ្មោះ​កែវ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​25​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ទី​២​ឈ្មោះ យន់ សុធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ ខាងលើ​ជាមួយគ្នា​។​តាម​ចម្លើយ ជន សង្ស័យ​ទី​១​ឈ្មោះ កែវ សុវណ្ណារ៉ា ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​សារភាពថា បានជា​ខ្លួន​ចូល​លួច​រថយន្ត​នេះ​ព្រោះ​ឈ្មោះ​យន់ សុធា ដែលជា​ជនសង្ស័យ​ទី​ពីរបាន​សន្យា​ឱ្យប្រាក់​គេ​ចំនួន​500$​។ តែ​ចំណែក​ជន សង្ស័យ​ទី​ពីរ​ឈ្មោះ​យន់ សុធា​នៅ​ចំ ពោះ​មុខ​សមត្ថកិច្ច​ខ្លួន​បាន​ឆ្លើយថា​អត់​បាន​ស្គាល់​ជនសង្ស័យ​ទីមួយ​ទេ ហើយក៍​ពុំបាន​ស្គាល់គ្នា​ដែរ ពីមុនមក​តែ​ទោះបីយ៉ាងណា លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត ស្រាល​កំពុង​សាកសួរ​បន្ត​តាម​និតិ​វិធី និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕ សុវណ្ណនី

KA-17-12-2015-21​ ​